ជា​ធម្មតា កុមារ​មិន​ងាយ​នឹង​កើត​មាន​បញ្ហា​នៃ​ការ​គេង​នោះ​ទេ ប៉ុន្តែ​ចំពោះ​មនុស្ស​ពេញវ័យ​ងាយ​នឹង​ជួប​ប្រទះ​នឹង​បញ្ហា​នេះ​។ ប្រសិនបើ​អ្នក​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​នេះ អ្នក​ត្រូវ ៖

• ស្វែងរក​វិធី​បន្ធូរ​អារម្មណ៍ ដូច​ជា​ការ​ងូតទឹក​ក្តៅ​ឧ​ណ្ណ​ៗ មុន​ពេល​ចូល​គេង ការ​ម៉ាស្សា​ដើម្បី​បន្ធូរ​អារម្មណ៍​ការ​អាន​សៀវភៅ ការ​ស្ដាប់​តន្ត្រី ការ​ធ្វើ​លំ​ហាត់ប្រាណ ការ​ហាត់​យូ​ហ្គា ឬ​ការ​សមាធិ​។

• រៀបចំ​គ្រែ​ឲ្យ​មាន​ផាសុកភាព ដូច​ជា ការ​ប្រើប្រាស់​ខ្នើយ​ដែល​មាន​ផា​សុខភាព និង​ពូក​អាច​ជួយ​ឲ្យ​អ្នក​គេង​លក់​បាន​ស្រួល​បាន​ពេញ​មួយ​យប់​។

• បង្កើត​ទំហំ​នៃ​ការ​គេង​ឲ្យ​កាន់តែ​ងាយស្រួល ដោយ​អ្នក​ត្រូវ​បិទទ្វារ​បន្ទប់​គេង ឬ​បំបាត់​នូវ​សំលេង​រំខាន​ផ្សេង​ៗ ដូច​ជា​កង្ហារ​ជាដើម​។ ហើយ​អ្នក​ក៏​ត្រូវ​រក្សា​សីតុណ្ហភាព​បន្ទប់​គេង​ឲ្យ​មាន​ផា​សុខភាព ដែល​ជា​ធម្មតា​គឺ​ត្រូវ​ត្រជាក់​ជាង​នៅ​ពេល​ថ្ងៃ និង​ត្រូវ​តែ​ងងឹត​។ អ្នក​មិន​ត្រូវ​ទុក​កុំព្យូទ័រ ឬ​ទូរទស្សន៍​នៅ​ក្នុង​បន្ទប់​គេង​នោះ​ទេ​។

• លាក់​នាឡិកា​ទុក ដោយ​អ្នក​គ្រាន់តែ​កំណត់​ម៉ោង​នាឡិការោទ៍ គឺ​គ្រប់គ្រាន់​ហើយ​។

• ងើប​ចេញពី​គ្រែ ប្រសិនបើ​អ្នក​មិន​ងងុយគេង​។ អ្នក​ត្រូវ​គេង​ទៅ​តាម​តម្រូវការ​អារម្មណ៍​ដែល​ត្រូវការ​សម្រាក បន្ទាប់​មក​អ្នក​ត្រូវ​ក្រោក​ចេញ​ពីលើ​គ្រែ​។ ប្រសិនបើ​អ្នក​គេង​មិន​លក់​ក្នុង​រយៈពេល ២០ នាទី​ហើយ អ្នក​ត្រូវធ្វើ​សកម្មភាព​អ្វីមួយ​ដែល​ជា​សម្រាក ដូច​ជា​ការ​អាន​ជា​ជាង​ការ​និយាយ​៕