ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​៧​ប្រភេទ​ដែល​មិន​គួរ​ទុក​ក្នុង​ទូទឹកកក​នោះ​ទេ​។ តើ​មាន​អ្វី​ខ្លះទៅ?

អ្នក​មិន​គួរ​ទុក​ចេក​ក្នុង​ទូទឹកកក​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​សំបកចេក​ឆាប់​ប្រែជា​ខ្មៅ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​សាច់​ចេក​មិន​ឆ្ងាញ់​ឡើយ ដោយ​ងាយ​រលួយ​បាន​។ ដូចនេះ អ្នក​គួរតែ​ទុក​នៅ​ក្រៅ​បាន​ហើយ ទើប​មិន​ប៉ះពាល់​ដល់​គុណភាព​ចេក​។

អ្នក​មិន​គួរ​ទុក​ប៉េងប៉ោះ​ក្នុង​ទូទឹកកក​ឡើយ ព្រោះ​ទុក​ក្នុង​នោះ​មិនយូរ​ទេ សំបក​ប៉េងប៉ោះ​នោះ​នឹង​ប្រេះ​បែក ដោយ​ងាយ​នឹង​រលួយ​ខ្លាំង​ណាស់​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ក្នុង​ការ​ទុកដាក់​បន្លែ​មួយ​នេះ​។

អ្នក​មិន​គួរ​ទុក​បន្លែ​ដែល​មាន​ស្លឹក​ក្នុង​ទូទឹកកក​ទេ ព្រោះ​ទុក​យូរ អាច​ធ្វើ​ឲ្យ​បន្លែ​រលួយ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​បន្លែ​ទាំងនោះ​ប្រែ​ពណ៌ ដោយ​ពិបាក​នឹង​យក​មក​ចម្អិនម្ហូប​ខ្លាំង​ណាស់​។

នៅ​ពេល​ដែល​អ្នក​ទុក​ស្ករ​សូកូឡា​ក្នុង​ទូទឹកកក​យូរ នឹង​ធ្វើ​ឲ្យ​សូកូឡា​នោះ​ប្រែជា​ពណ៌​ស កក​ដោយ​ទឹកកក មិន​ឆ្ងាញ់​ឡើយ​។

អ្នក​មិន​គួរ​ទុក​នំ​បុ័ង​ក្នុង​ទូទឹកកក​ឡើយ ព្រោះ​នៅ​ពេល​ដែល​អ្នក​រុញ​ចូល​ទូទឹកកក​ភ្លាម នឹង​ធ្វើ​ឲ្យ​នំ​បុ័ង​នោះ​បាត់បង់​ជាតិ​ទឹក ដោយ​ធ្វើ​ឲ្យ​អ្នក​ពិសារ​រួច​មិន​ឆ្ងាញ់​នោះ​ទេ​។

អ្នក​មិន​គួរ​ទុក​ត្រសក់​ក្នុង​ទូទឹកកក​ទេ ព្រោះ​ទុក​ហើយ នឹង​ធ្វើ​ឲ្យ​ត្រសក់​នោះ​មិន​ស្រស់​ឡើយ​។ ដូចនេះ អ្នក​មិន​គួរ​ទុក​អាហារ​ទាំងនេះ​ក្នុង​ទូទឹកកក​ឡើយ ទើប​មិន​ធ្វើ​ឲ្យ​ខូចគុណភាព​នៃ​អាហារ​ទាំងនោះ​៕

Cucumber and slices isolated over white background