កុមារា​ដែល​កើតមក​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​ចេញ​តែម្តង​ ច្រើនតែ​ធ្វើឡើង​ដោយហេតុ​ផល​សាសនា​ ជាពិសេស​សាសនា​អ៊ី​ស្លាម​តែម្តង​។ ហេតុដូច្នេះ​ហើយក៏​មាន​បុរស​ជាច្រើន​មិនព្រម​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​ចេញ​រហូតដល់​ធំ​ពេញវ័យ​ដែរ​។ យ៉ាងណាមិញ​ ករណី​ដែល​បុរស​ត្រូវការ​កាត់​ស្បែក​គ្រប់​ក្បាល​លិង្គ​ចេញ​ គឺ​ត្រូវ​ធ្វើការ​វះកាត់​ទ្រ​ទ្រាយ​ធំជាង​ពេល​ជា​កុមារ​ ឬទារក​ទើបនឹង​កើត​។ ទោះបីជា​យ៉ាងណាក៏ដោយ​ ករណី​ដែល​អ្នក​សម្រេចចិត្ត​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​ចេញ​ឲ្យ​ខ្លី​ ឬស្អាត​ អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​ជាច្រើន​ដូច​ខាងក្រោម​នេះ​៖

ជា​វិធី​ព្យាបាល​ជំងឺ​រោគ​បុរស​

បុរស​ដែល​មាន​ស្បែក​គ្រប​ក្បាល​លិង្គ​វែង​ និង​ប្រហោង​ចុង​លិង្គ​តូច​អាច​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​ ដោយសារ​ការ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​គឺជា​វិធី​ព្យាបាល​ពួកគេ​។ ជំងឺ​រោគ​បុរស​ដែល​ទទួល​បាន​ប្រយោជន៍​បន្ថែម​មាន​ដូចជា​៖Phimosis​ ​ស្បែក​គ្រប​ក្បាល​លិង្គ​រឹង​កលិង្គ​រលាក​ក្បាល​លិង្គ​

បន្ថយ​ការ​ប្រឈម​ជំងឺអេដស៍​ និង​ជំងឺ​កាម​រោ​គផ្សេង​ៗ

បុរស​ដែលកាត់​ស្បែក​គ្រប​ក្បាល​លិង្គ​រួច​ អាច​បន្ថយ​ការ​ឆ្លង​ជំងឺអេដស៍​ក្នុង​ពេល​រួមភេទ​តាម​ទ្វារមាស​រហូតដល់​ ៦០ភាគរយ​ឯណោះ​។ ការ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​ចោល​ក៏​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ប៉េស​ និង​វីរុស​បង្ក​មហារីក​មាត់ស្បូន​ក្នុង​ពេល​រួមភេទ​នៅ​ទ្វារមាស​ដែរ​។ ក្រៅពី​នេះ​ វា​ក៏​ជួយការ​ពារ​ដៃគូ​កុំ​ឲ្យ​ឆ្លង​ជំងឺស្វាយ​បន្ថែម​ទៀត​ដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ​ អ្នក​មិន​ត្រូវ​រំពឹង​ថា​ ការ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​ជា​វិធីការ​ពារ​អ្នក​ពី​ជំងឺអេដស៍​ ឬជំងឺ​កាមរោគ​ឡើយ​។ 

បន្ថយ​ការ​ប្រឈម​នឹង​ការ​បង្ក​រោគ​នៅ​ផ្លូវ​ទឹ​កម៉ូត្រ

អ្នក​ដែល​មាន​លិង្គ​ត្រូវ​បាន​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​រួច​ប្រហែលជា​អាច​បន្ថយ​ការ​ប្រឈម​នឹង​ការ​បង្ក​រោគ​នៅ​ផ្លូវ​ទឹ​កម៉ូត្របា​នច្រើនជាង​អ្នក​ដែល​មិនបាន​កាត់​។ 

បង្ការ​ការ​បង្ក​រោគ​ និង​រលាក​

លិង្គ​ដែល​មាន​ស្បែក​គ្រប​ក្បាល​លិង្គ​ស្ទើរតែ​ជិ​តៗ​ គឺជា​ជំងឺ​មួយ​ធ្វើឲ្យ​តឹង​ស្បែក​នេះ​ខ្លាំង​ រហូតដល់​មានការ​រលាក​ និង​ការ​បង្ក​រោគ​បាន​។ ប៉ុន្តែ​ការសម្រេច​ចិត្ត​កាត់​ស្បែក​នេះ​ចោល​អាច​ជួយ​បង្ការ​កុំ​ឲ្យ​មាន​បញ្ហា​នេះ​កើតឡើងវិញ​ដែរ​។ ជាក់ស្តែង​ ការ​រលាក​ក្បាល​លិង្គ​អាច​បណ្តាល​មក​ពី​ការ​បង្ក​រោគ​ ឬការ​រលាក​ណាមួយ​ ប៉ុន្តែ​ការ​កាត់​ស្បែក​គ្រប់​ក្បាល​លិង្គ​នឹង​ជួយ​កុំ​ឲ្យ​វា​កើតឡើង​ម្តង​ទៀត​បាន​។

ពង្រឹង​ដល់​ការ​មាន​អនាម័យ​

លិង្គ​ដែល​មាន​ស្បែក​គ្រប​ និង​គ្មាន​ស្បែក​គ្រប​សុទ្ធតែ​ត្រូវការ​អនាម័យ​ឲ្យ​ស្អាត​ទាំងអស់​។ ខណៈ​ពេល​ដែល​អ្នកខ្លះ​ជឿ​ថា​ លិង្គ​ដែល​គ្មាន​ស្បែក​គ្រប​ក្បាល​ ត្រូវការ​ការ​យកចិត្ត​ទុកដាក់​បន្ថែម​ច្រើន​ពេល​និយាយ​ដល់​រឿង​អនាម័យ​ តែ​វា​គ្រាន់តែ​ត្រូវការ​ការអនុវត្ត​ខុសគ្នា​ប៉ុណ្ណោះ​។ ជាតិ​ប្រេង​ បាក់តេរី​ និង​កោសិកា​ស្បែ​កងាប់​ៗអាច​កកកុញ​ក្រោម​ស្បែក​គ្រប​ក្បាល​លិង្គ​ និង​កើតជា​កំណក​បាន​។ បើសិនជា​កំណក​នេះ​មិន​ត្រូវ​បាន​សម្អាតែ​ វា​អាច​នាំឲ្យមាន​ផល​រំខាន​ជា​ការឈឺចាប់​ រហូតដល់​ការ​បង្ក​រោគ​ថែមទៀត​ក៏មានដែរ​

បន្ថយ​ការ​កើត​មហារីក​

ជំងឺមហារីក​លិង្គ​កម្រ​កើតឡើង​ណាស់​ ប៉ុន្តែ​ការស្រាវជ្រាវ​និយាយ​ថា​ វា​កាន់តែ​កម្រ​ថែមទៀត​បើសិនជា​លិង្គ​នោះ​ត្រូវ​បាន​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​ចេញ​ហើយ​៕