សព្វថ្ងៃ​នេះ​មាន​មនុស្សជា​ច្រើន​កំពុងតែ​មាន​បញ្ហា​ពោះវៀន​ ដោយសារតែ​របប​អាហារ​មិន​ផ្តល់​សុខភាព​ របៀបរស់នៅ​មិន​ត្រឹមត្រូវ​ ឬអាច​ដោយសារតែ​ជំងឺរ៉ាំរ៉ៃ​ណាមួយ​។ រឿង​នេះ​ក៏អាច​ជា​បញ្ហា​មួយ​ដែល​ទាក់ទង​នឹង​ចលនា​ពោះវៀន​មិនល្អ​ឬមានការ​ស្ទះ​ក្នុង​ពោះវៀន​ដែរ​។ ថ្វីបើ​ការ​លេបថ្នាំ​បន្ទន់​លាមក​ត្រូវ​បាន​គេ​រក​ឃើញ​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន​ក៏ដោយ​ តែ​ការប្រើ​ប្រាស់​ទឹកអំបិល​បាញ់​តាម​រន្ធ​គូថ​អាច​មានប្រយោជន៍​ផ្សេង​ និង​ខុសគ្នា​វិញ​។

ជា​ធម្មតា​ទឹកអំបិល​ត្រូវ​បាន​ខ្មែរយើង​ប្រើប្រាស់​ដើម្បី​ដោះស្រាយ​ការ​ក្អក​ ឬឈឺបំពង់ក​ ប៉ុន្តែ​វា​ក៏អាច​ជួយ​សម្អាត​ពោះវៀន​បាន​យ៉ាង​ល្អ​ដែរ​ ជាពិសេស​អាច​រក​ឃើញ​បញ្ហា​នានា​ដូចជា​ទល់លាមក​រាំ​រ៉ៃ​ជាដើម​។ ដូច្នេះ​លើកក្រោយ​ នៅពេល​មាន​បញ្ហា​ពិបាក​បន្ទោបង់​ អ្នក​អាច​ប្រើ​ទឹកអំបិល​នេះ​ដើម្បី​ព្យាបាល​បាន​ នោះ​វា​នឹង​ជំរុញ​ដល់​ចលនា​ពោះវៀន​ ដើម្បី​បញ្ចេញ​ជាតិពុល​ ព្រមទាំង​កាក​សំ​ណល់​ផ្សេង​ៗ រហូតដល់​ធ្វើឲ្យ​មាន​អារម្មណ៍ល្អ​ឡើងវិញ​បាន​។

អ្នក​ប្រហែលជា​ឆ្ងល់​ថា​តើ​ទឹកអំបិល​អាច​មានប្រយោជន៍​អ្វីខ្លះ​ទៅ​ហើយ​ ដូច្នេះ​ខាងក្រោម​នេះ​គឺជា​ប្រយោជន៍​ដែល​អ្នក​នឹង​ទទួល​បាន​៖សម្រួល​ដល់​ការ​ឈឺបំពង់ក​ពង្រឹង​ដល់​ផ្លូវ​រំលាយអាហារ​ តាមរយៈ​ជួយ​បញ្ចេញ​កាកសំណល់​ និង​ជាតិពុល​ពី​ក្នុង​ខ្លួន​ជួយ​សម្អាត​ពោះវៀនធំ​កាន់តែ​ស្អាត​ ជា​ពី​សេស​ដោះស្រាយ​ការ​ទល់លាមក​រ៉ាំរ៉ៃ​ ឬបន្ទោបង់​មិន​ទៀងទាត់​សម្រួល​ដល់​អ័រម៉ូន​ និង​កម្រិត​ pH​ ដើម្បី​សុខភាព​ទាំងមូល​មាន​លក្ខណៈ​ល្អ​ប្រសើរ​

ទឹកអំបិល​បាញ់​រន្ធ​គូថ​អាច​ជួយ​ដល់​ការ​លាង​សម្អាត​ពោះវៀន​បាន​ក្នុងរយៈពេល​ពីរ​ទៅ​បី​នាទី​ ដែល​ហេតុដូច្នេះ​ហើយ​គួរតែ​មាន​ភាព​ប្រុងប្រយ័ត្ន​ខ្លះ​សិន​មុននឹង​សាកល្បង​វិធី​មួយ​នេះ​៖

ចូរ​ធ្វើ​វា​នៅ​ថ្ងៃ​ចុង​សប្តាហ៍​

បើសិនជា​អ្នក​នឹង​នៅផ្ទះ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ទេ​ វា​អាច​ជា​រឿង​ល្អ​មួយ​ដែល​អ្នក​អាច​បាញ់​ទឹកអំបិល​នៅ​រន្ធ​គូថ​បាន​ ដោយសារតែ​វា​អាច​នឹង​ពិបាក​ក្នុង​ការគ្រប់គ្រង​តម្រូវការ​ចូលបន្ទប់​ទឹក​ក្រោយពី​បាញ់​រួច​។

អ្នកជំងឺ​លើស​សម្ពាធ​ឈាម​គួរតែ​ចៀសវាង​ធ្វើ​រឿង​នេះ​

បើសិនជា​អ្នក​កំពុងតែ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ អ្នក​ប្រហែលជា​ត្រូវ​រកមើល​វិធី​សម្អាត​ពោះវៀន​ផ្សេង​វិញ​ហើយ​។ វត្តមាន​អំបិល​ដ៏​ច្រើន​នេះ​អាច​ធ្វើឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ដែល​បង្ក​ជា​ផលវិបាក​វិញ​ទេ​។

ផល​រំខាន​ដែល​អាច​នឹង​កើតឡើង​៖

មាន​មនុស្ស​មួយចំនួន​ធ្លាប់​មាន​អាកា​រៈ​ចង្អោ​ និង​ក្អួត​ក្រោយពី​ប្រើ​ទឹកអំបិល​បាញ់​រន្ធ​គូថ​ដែរ​៕