តើ​អ្នកមាន​យល់​ឃើញ​ថា ខ្លួនឯង​កំពុង​តែ​ឃ្លាន​ជាប់​ខុស​របៀប​ដែរ​ទេ? តើ​អ្នក​បារម្ភ​អថា​អ្នក​មិន​អាច​សម្រក​ទម្ងន់​បាន​សម្រេច​ដែរ​ទេ? រឿង​នេះ​មិនមែន​កើតឡើង​តែ​អ្នកមួយ​មុ​ច​ឡើយ ព្រោះ​មនុស្ស​យើង​គឺ​តែងតែមាន​អារម្មណ៍​ឃ្លាន​ពី​មួយ​ពេល​ទៅ​មួយ​ពេល​ជាប់​។ ភាព​ខុស​គ្នា​នោះ​គឺថា មនុស្ស​មួយ​ចំនួន​អាច​គ្រប់គ្រង​ការ​ឃ្លាន​របស់​ខ្លួនឯង​បាន​ខណៈ​ពេល​ដែល​អ្នក​ផ្សេង​ទៀត​ពិបាក​នឹង​ដឹង​ថា​ហេតុ​អ្វី​បានជា​ឃ្លាន​អ៊ីចឹង​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ខាងក្រោម​នេះ ខ្ញុំ​សូម​ណែនាំ​វិធី​មួយ​ចំនួន​ដែល​អាច​ជួយ​គ្រប់គ្រង​ភាព​ឃ្លាន​របស់​អ្នក​តាម​បែប​ធម្មជាតិ​បាន​៖

ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន៖ បើសិនជា​អ្នក​ឃ្លាន យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន ព្រោះ​វា​អាច​ជួយ​គ្រប់គ្រង​ភាព​ឃ្លាន​បាន​យ៉ាង​ល្អ​។ ថ្វីបើ​អ្នក​អាច​ញ៉ាំ​ជាតិ​សរសៃ​តាម​រយៈ​ការ​ញ៉ាំ​អាហារ​សម្រន់ និង​នំ​ស្រួយ​ក៏​ដោយ វា​នៅ​តែ​មាន​ជាតិ​ស្ករ​សិប្បនិមិត្ត សារធាតុ​រក្សា​គុណភាព និង​សារធាតុ​គ្រោះថ្នាក់​ផ្សេង​ៗ​ទៀត​ដដែល​ទេ​។ បើសិនជា​អ្នក​ចង់រក​ប្រភព​ជាតិ​សរសៃ​ដែល​ផ្តល់​សុខភាព យក​ល្អ​គួរតែ​ជ្រើសរើស​ផ្លែ​ឈើ បន្លែ គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ផ្លែ​ឈើ​វិញ​ទៅ​។

ទឹកខ្មេះ​ផ្លែ​ប៉ោម៖ ទឹកខ្មេះ​ផ្លែ​ប៉ោម​អាច​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​។ នៅ​ពេល​អ្នក​ញ៉ាំ​វា​ពេល​ឃ្លាន​ធម្មតា និង​ញ៉ាំ​ដើម្បី​សម្រក​ទម្ងន់​។ ចូរ​ប្រាកដ​ថា អ្នក​ជ្រើសរើស​ផលិតផល​ដែល​មិន​មាន​ច្រោះ​អ្វី​ច្រើន ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ច្រើន បាក់តេរី​ល្អ ព្រមទាំង​អង់​ហ្ស៊ី​ម​ដែល​ល្អ​ចំពោះ​ពោះវៀន​។ ចូរ​លាយ​ទឹកខ្មេះ​នេះ​មួយ​ស្លាបព្រា​បាយ​ចុ​ល​ទៅ​ក្នុង​ទឹក​ក្តៅ​ឧណ្ហ​ៗ និង​ញ៉ាំ​មុន​បាយ​ដើម្បី​ពង្រឹង​ដល់​ការ​រំលាយ​អាហារ​។

ញ៉ាំ​អាហារ​ពេល​ព្រឹក៖​ បើសិនជា​អ្នក​មិន​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដោយសារ​តែ​ចង់​សម្រក​ទម្ងន់ អ្នក​ប្រហែលជា​ត្រូវ​គិត​ម្តងទៀត​ហើយ ព្រោះ​ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ឃ្លាន​កាន់តែ​ខ្លាំង​។ ការ​រង​ចាំ​ដល់​បាយ​ថ្ងៃត្រង់ នឹង​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​កាន់តែ​ច្រើន ដែល​រឿង​នេះ​នឹង​មិន​អាច​គ្រប់គ្រង​ការ​សម្រក​ទម្ងន់​បាន​ឡើយ​។

ញ៉ាំ​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន៖ អ្នក​អាច​នឹង​បង្កើន​ថាមពល​ក្នុង​ខ្លួន​បាន​ដោយ​មិនបាច់​តម​ចំណង​នោះ​ទេ តាម​រយៈ​ការ​បញ្ចូល​ប្រូតេអ៊ីន​ទៅ​ក្នុង​របប​អាហារ​។ មានការ​សិក្សា​ច្រើន​ដែល​បញ្ជាក់​ថា ការ​ញ៉ាំ​ប្រូតេអ៊ីន​អាច​បន្ថយ​ការ​ឃ្លាន​តាម​រយៈ​ជួយ​ឲ្យ​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​។ ក្រៅពី​កាត់​បន្ថយ​ការ​ឃ្លាន ប្រូតេអ៊ីន​ក៏​ជួយ​ឲ្យ​ខួរក្បាល​ធ្វើការ​បាន​យ៉ាង​ល្អ ខណៈ​ពេល​ជួយ​រក្សា​លំនឹង​របស់​ជាតិ​ស្ករ​ក្នុង​ឈាម​ផង​។ ប្រភព​ប្រូតេអ៊ីន​ដ៏​ល្អ​មាន​ដូច​ជា សាច់​មាន់ ត្រី ស៊ុត ឬ​សាច់​គោ​គ្មាន​ខ្លាញ់​។

របប​អាហារ Ketogenic ៖ របប​អាហារ Ketongenic មាន​ន័យ​ថា ជា​របប​អាហារ​ដែល​ត្រូវ​បាន​គេ​ដក​ចេញ​នូវ​កាបូ​អ៊ី​ដ្រា​ត និង​ជាតិ​ស្ករ​ចេញ ដែល​វា​ធ្វើ​ឲ្យ​របប​អាហារ​នោះ​កាន់តែ​មាន​លក្ខណៈ​ហ្នឹង​នរ​។ រឿង​នេះ​ប្រហែលជា​ពិបាក​បន្តិច​ក្នុង​ការ​អនុវត្ត​ពេល​ដំបូង​ៗ ប៉ុន្តែ​នៅ​ពេល​អាច​ធ្វើ​បាន ការ​ស្រក​ទម្ងន់​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព​៕