ភាព​ពេញក្រមុំ ឬ​ពេញវ័យ គឺជា​ពេល​ដែល​ក្មេង​ស្រី​លូតលាស់​ធំ​ឡើងជា​យុវនារី​។ ក្មេង​ស្រី​គ្រប់​រូប​នឹង​ត្រូវ​ឆ្លងកាត់​វា ប៉ុន្តែ វា​អាច​ជា​ពេលវេលា​ដ៏​លំបាក​មួយ​។ នេះ​គឺជា​ការ​ផ្លាស់​ប្តូរ​ដែល​ត្រូវ​រំពឹង​ទុក​។

តើ​ពេល​ណា ខ្ញុំ​នឹង​ចាប់ផ្តើម​ពេញវ័យ?

ភាព​ពេញវ័យ ជា​ធម្មតា ចាប់ផ្ដើម​ពី​អាយុ ៨ ទៅ ១៤ ឆ្នាំ ប៉ុន្តែ​ក្មេង​ស្រី​គ្រប់​រូប គឺ​ខុស​ៗ​គ្នា​។ យើង​ទាំងអស់​គ្នា​រីក​លូតលាស់ និង​ផ្លាស់​ប្តូរ​នៅ​ក្នុង​អត្រា​ខុស​គ្នា ហើយ​មិន​មាន​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ធ្វើ​ឲ្យ​វា​កើតឡើង​ឆាប់ ឬ​យូរ​នោះ​ឡើយ​។ រាង​កាយ​របស់​អ្នក​នឹង​ផ្លាស់​ប្តូរ​នៅ​ពេល​វា​រួចរាល់​។

សុដន់​របស់​អ្នក​អាច​លូតលាស់​យ៉ាង​លឿន ឬ​យឺត​។ អ្នក​អាច​មាន​រដូវ​ដំបូង​របស់​អ្នក បន្ទាប់​មក បែរជា​មិន​មាននៅ​ខែ​បន្ទាប់​ទៅ​វិញ​។ វា​ជា​រឿង “​ធម្មតា​” ទេ ដូច្នេះ សូមកុំ​បារម្ភ ប្រសិនបើ​បទ​ពិសោធន៍​របស់​អ្នក ខុស​ពី​ក្មេង​ស្រី​ដទៃ​ទៀត​។ អ្នក​ព្យាយាម​និយាយ​ជាមួយ​នរណា​ម្នាក់​ដែល​អ្នក​ទុកចិត្ត ដូច​ជា​ម្តាយ បងស្រី មិត្តភក្តិ ឬ​គ្រូបង្រៀន​របស់​អ្នក​៕