ការ​ជក់​បារី​ផ្ដល់​​​ផល​វិបាក​​​​ពីរ​យ៉ាង​​​ដល់​សុខ​ភាព​គឺ​ ទី​មួយ​អ្នកជក់បារី​​នឹងក្លាយ​ជា​ញៀន​បារី​​យ៉ាង​ឆាប់​រហ័ស​​​ដោយ​សារ​នីកូទីន​​ និង​ទី​​ពីរ​​​​ប្រឈម​​នឹង​​​ជំងឺ​​ធ្ងន់ធ្ងរ​​​​ជា​ច្រើន​​ប្រភេទ​​ដែល​​​​អាច​​​បណ្ដាល​ឱ្យ​​ស្លាប់​មុន​អាយុ ។

ផល​វិបាក​នៃការ​ញៀន​នីកូទីន​
​​ផ្សែង​បារី​​​ផ្ទុក​ដោយ​​នីកូទីន​​ដែលជា​សារធាតុ​​ញៀន​មួយ​​​ធ្វើ​​ឱ្យ​អ្នកជក់​​កាន់​តែ​ចង់​ជក់​​​ ។ មិន​តែ​ប៉ុណ្ណោះ​​នីកូនី​​​ធ្វើ​ឱ្យ​​​មានរោគ​​សញ្ញា​ញៀន​​ពិបាក​នឹង​ទ្រាំ​​ ។ ​អ្នក​ញៀន​មានអារម្មណ៍​​​​​ល្អនៅពេល​​​​​​មាន​នីកូទីន​​នៅ​ក្នុង​ខ្លួន​និង​​មាន​អារម្មណ៍​​អាប់​អួ​​​​​នៅ​ពេលគ្មាន​​វា​នោះ​ធ្វើ​ឱ្យ​​​​មាន​ការ​ពិបាក​ក្នុង​​អារម្មណ៍​​​យ៉ាង​ខ្លាំង​​​​​ ។ ​ការ​ញៀន​​​​នីកូ​ទីន​​​​ពិបាក​ផ្ដាច់​ជាង​​ការ​​ញៀន​សារធាតុ​​ផ្សេង​ៗ​ទៀត​​​​ ។​​​ ការ​ប្រើប្រាស់​ថ្នាំជក់​គ្រប់​​​​​​​ទម្រង់​​ទាំង​អស់​​សុទ្ធ​តែ​​​បណ្ដាល​​​​​​​​ម​ាននីកូទីន​​​ក្នុងបរិមាណ​​ខុស​ៗ​គ្នា​​ជ្រាប​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​​របស់​អ្នក​ប្រើ​ប្រាស់ ។ ​​ជាមធ្យម​​​​នីកូទីន​​ចូល​ដល់ខួរ​ក្បាល​​​ក្នុង​រយៈ​​ពេល​​​១០វិនាទី​ បន្ទាប់​ពី​ផ្សែង​​​​​​​​​​​​​​​​​​​បារី​ត្រូវ​បាន​​ហឺត​ចូល​ក្នុង​ខ្លួន​​​​​​ ។​ ប​ន្ទាប់​ពីមាន​​ការ​ប្រើ​ប្រាស់​​ថ្នាំ​ជក់​​មួយ​រយៈ​​​មក​​​​​ការ​ញៀន​​​​នឹង​កើត​ឡើង​​ ។ ​

​ការ​ញៀន​នីកូទី​ន​​​​ មាន​ឥទ្ធ​ិពល​​​​យ៉ាង​ខ្លាំង​នៅ​ពេល​​ដែល​នរណា​ម្នាក់​បាន​ក្លាយ​ជា​អ្នក​ញៀន​បារី​​​​​​​​នឹង​​ត្រូវ​តែបន្ត​​​ជក់បារី​​ដើម្បី​​​​បំពេញ​តម្រូវ​​ការ​ផ្លូវ​កាយ និង​ផ្លូវអារម្មណ៍​​របស់​ពួកគេ​ជក់​​​អស់​មួយ​ដើម​​ហើយ​ចង់​អុជ​​មួយ​ដើម​​ទៀត​បន្ត​​តែ​បើ​​កាល​​ណា​ពួក​​​​ជក់​បារី​កាន់​តែ​ច្រើន​​ជាតិនីកូទីន​​​នឹង​​ចូល​ទៅ​ក្នុង​ខ្លួន​គេ​កាន់​តែ​ច្រើន​ដែល​​បណ្ដាល​ឱ្យ​មាន​ការ​​ញៀន​​កាន់​តែខ្លាំង​​​​​ប្រឈម​នឹង​​​គ្រោះថ្នាក់​រឹត​​​តែ​ធ្ងន់​​ធ្ងរ ។

​ឥទ្ធិពល​របស់​នីកូទីន
-​នីកូទីន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញើច​​ទៅ​លើប្រព័ន្ធ​​ស​រសៃប្រសាទ​​​​​ហើយ​អាច​​ធ្វើ​ឱ្យ​សារ​ពាង្គ​កាយ​​​​​ញ័រ​​ ​ឬអាច​​​ធ្វើ​ឱ្យ​​ប្រកាច់​នៅ​ពេល​ដែល​​ពួកគេជក់​​ច្រើន ។
– នីកូទីន​​​បង្កើន​សម្ពាធ​ឈាម​​​​ ចង្វាក់បេះ​ដូង​​​ និងលំហូរ​​​​នៃ​ចរន្ត​​ឈាម​ធ្វើ​ឱ្យ​​​បេះ​ដូងដើរ​ខុស​ប្រក្រតី​​ ។ នីកូទីន​​ក៏ធ្វើ​​ឱ្យ​សរសៃ​​​ឈាម​អាទែ​រួម​តូច​​ដែរ​ ។
-នី​កូ​ទីន​ក៏​អាច​ធ្វើឱ្យ​បែក​ញើស ​ចង្អោរ​និង​​ធ្វើ​ឱ្យ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​​កើនឡើង ។
-​នី​កូទីន​ធ្វើ​ឱ្យ​មាន​ការ​​ចង​ចាំ​ និង​ស្វា​ហាប់ ​មួយ​​រយៈ​​និង​បន្ថយ​ការ​ឃ្លាន​អា​ហារ​​​​​ ។

​រោគ​សញ្ញា​ញៀន​នី​កូទីន
​ឆាប់​ខឹង​​​​ការ​ថប់​អារម្មណ៍​ ​​ពិបាក​ផ្ចង់​អារម្ម​ណ៍ ​នៅ​មិនស្ងៀម ចេះ​តែ​រសាប់​រសល់​​ ​ចង្វាក់​បេះ​ដូង​ថយ​​ចុះរហូតលែង​ដំណើរ​​​ការ​គាំង​បេះ​ដូង​ ។

​ផល​​ប៉ះ​ពាល់​ដល់​សុខ​ភាព
ការ​ជក់​បារីធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាពជា​ច្រើន​យ៉ាង​​ដូចជា បណ្តាល​ឱ្យ​កើត​​មានជំងឺ​មហា​រីក និង​​ជំងឺ​ធ្ងន់​ធ្ងរ​​ជា​ច្រើន​ទៀត ៖

១-ជំងឺ​បេះ​ដូង-សរសៃ​ឈាម​
-ជំងឺ​បេះ​ដូង-​សរសៃ​ឈាម គឺជាមូល​ហេតុ​សំខាន់​មួយ​នៃ​ការ​ស្លាប់​ដោយ​សារ​ការ​ជក់​បារី
-ការ​ជក់បារី​ជំរុញ​ឱ្យ​សរសៃ​ឈាម​អា​ទែទៅ​ជា​រឹង និង​ត្បៀត ដែលជា​ហេតុ​បណ្តាល​ឱ្យ​កើត​ជំងឺ​លើស​ឈាម ស្ត្រូក និង​ជំងឺ​គាំង​បេះ​ដូង ។ អ្នក​ជក់​បារី​កើត​ជំងឺ​ទាំង​នេះ ឆាប់​រហ័ស​ជាង​អ្នក​មិនជក់​បារី ។ ប្រហែល​៣០%នៃ​ជំងឺ​គាំង​បេះ​ដូង បង្ក​ឡើង​​ដោយ​ការ​ជក់​បារី ។

២-​ជំងឺ​មហារីក
-អ្នកជក់​បារី​ងាយ​កើត​ជំងឺ​មហារីកជាង​អ្នក​មិន​ជក់​បារី ជា​ពិសេស ជំងឺ​មហារី​កសួត មហារី​ក​បំពង់​ក និង​មហារី​កមាត់ ដែលជំងឺ​ទាំង​នេះ​កម្រ​នឹង​កើត​មាន​លើ​អ្នក​មិនជក់បារី ។ បើអ្នក​ជក់បារី ជក់​​កាន់តែ​ច្រើន​ក្នុង​មួយថ្ងៃ និង​ជក់​រយៈ​ពេល​កាន់តែ​យូរ​នោះ​ពួក​គេ​កាន់​តែ​ប្រឈម​នឹង​ការ​កើត​ជ​ំងឺ​មហារី​កសួត ។ ​ការ​ប្រឈម​នឹង​ការ​កើត​ជំងឺ​នេះ​ក៏​កើន​ឡើង​ដែរ បើ​ពួកគេ​ចាប់​ផ្តើម​ជក់​បារី​​ក្នុង​វ័យក្មេង​ ។

-ចំពោះ​អតីត​អ្នក​ជក់​បារី ការ​ប្រឈម​​​​​​​ជំងឺ​មហា​រីក​​សួត នឹ​ងធ្លាក់​ចុះ​មកស្មើ​នឹង​អ្នក​មិន​ជក់​បារី​ក្នុង​រយៈ​ពេល​​ប្រហែល​១៥​ឆ្នាំ ។
​-​ជំងឺ​ផ្សេងៗ​ទៀត ដែលកើត​មាន​ជា​ញឹក​ញាប់​​លើ​អ្នក​ជក់​បារី​មាន ៖
-មហារីក​​ប្លោក​នោម ,មហារីក​បំពង់អាហារ,​មហារី​ក​តម្រង​នោម,​មហារីកលំពែង…។

៣-​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំ​រ៉ៃ (COPD)
​-ការ​ជក់បារី​គឺជាមូល​ហេតុ​ចម្បង​មួយ​នៃ​ជំងឺ​ស្ទះ​​ផ្លូវ​ដង្ហើម​រ៉ាំ​រ៉ៃ ។
-ចំពោះ​អ្នក​ជក់​បារី ដំណើរ​ការ​របស់​សួត អាច​ធ្លាក់​ចុះ​ទាប​ជាង​ធម្ម​តា​បី​ដង ។ នៅ​ពេល​ដែល​​ដំណើរ​ការ​របស់​សួត​ធ្លាក​់ចុះ ការ​ពិបាក​ដក​ដង្ហើម​ក៏​ចាប់​ផ្តើម​កើត​ឡើង ។

-ការ​ខូចសួត ៖​ ដោយសារ​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំ​រ៉ៃ គឺជា​ការ​ខូច​ខាត​ជា​អចិន្ត្រៃ​យ៍ ប៉ុន្តែ​ការ​ឈប់​ជក់​បារី​ក្នុង​ដំណាក់​កាល​ណាមួយ អាច​កាត់​បន្ថយ​ការ​ធ្លាក់​ចុះ​នៃ​សមត្ថ​ភាព​របស់​សួត ។​

៤-ការ​ជក់​បារី និង​ការ​ចុះ​ខ្សោយ​ផ្លូវ​ភេទ
ចំពោះ​បុរស​ក្នុង​វ័យ​៣០ ទៅ​៤០​ឆ្នាំ ការ​ជក់​បារី​បង្កើន​ការ​​ចុះ​ខ្សោយ​ផ្លូវ​ភេទ ប្រហែល​៥០% ។

លិង្គ​របស់​បុរស​នឹង​មិន​អាច​រឹង​បានទេ បើ​ចរន្ត​ឈាម​មិន​អាច​ហូរ​ចូលទៅ​លិង្គ​បាន​​​គ្រប់​​គ្រាន់​​​នោះ  ដូច្នេះ​សរសៃ​ឈាម​ទាំង​នេះ ត្រូវតែ​មាន​ទ្រង់​ទ្រាយ​​​ល្អជា​និច្ច​​ទើប​​ធ្វើ​​ឱ្យ​សមត្ថ​ភាព​​​​​លិង្គ​មាន​ដំណើរ​​ការ​យ៉ាង​ប្រសើរ​ ។ ការជក់​បារី​អាច​​បណ្តាល​ឱ្យ​ខូច​សរសៃ​ឈាម ៖ នី​កូទីន​ធ្វើ​ឱ្យ​ត្បៀត​សរសៃ​ឈាម​អាទែ ដែល​ចូលទៅ​លិង្គ ជា​ហេតុ​ធ្វើ​ឱ្យ​លំហូរឈាម និង​សំពាធ​​ឈាមទៅ​លិង្គ​មានការ​ថយ​ចុះ ។ ឥទ្ធិពល​នៃ​ការ​ត្បៀត​សរសៃឈាម​នេះ​ចេះ​តែ​កើន​ឡើង ដូច្នេះ​ប្រសិន​បើ​អ្នក​ជក់បារី​គ្មាន​បញ្ហា​នេះ​កើត​ឡើង​ក្នុង​ពេល​បច្ចុ​ប្បន្ន​ក៏​ដោយ ក៏​​ពួក​គេ​​នឹង​អាច​មាន​បញ្ហា​​ នៅពេលអនាគត ។

ការ​មាន​បញ្ហា​ផ្លូវ​ភេទ​លើ​អ្នកជក់បារី អាច​ជា​រោគ​សញ្ញា​ដំបូង​ដែល​បង្ហាញ​ថា បារី​បាន​​និង​កំពុង​​បំផ្លាញ​ផ្នែក​ផ្សេងៗ​នៃ​សរី​រាង្គ​រួចទៅហើយ ដូចជា​សរសៃ​ឈាម​ទៅ​បេះ​ដូង​ជា​ដើម ។​

៥-​ជក់​បារី​ក្នុង​ពេលមាន​ផ្ទៃ​ពោះ
ការជក់​​បារី​ធ្វើ​ឱ្យប៉ះ​ពាល់​ផ្នែកជាច្រើន និង​គ្រប់​ដំណាក់​កាល​នៃ​ការ​បន្ត​ពូជ ។ ការ​ស្រាវ​ជ្រាវ​បាន​​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​ជក់បារី​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ​ប៉ះ​ពាល់​ដល់ទាំង​សុខ​ភាព​ម្តាយ​ ​និង​ទារក ។ ជាតិ​នី​កូទីន​នៅ​ក្នុង​ថ្នាំ​​ជក់ ធ្វើ​ឱ្យ​​ត្បៀត​សរសៃ​ឈាម​ក្នុង​ទ​ងសុក និង​ស្បូន ដែល​ជា​េហតុ​ធ្វើ​ឱ្យ​​បរិមាណ​អុក​ស៊ី​​សែន​​ ដែល​ផ្តល់​ទៅទារក មាន​ការ​ថយ​ចុះ ។

នៅពេល​មាន​ផ្ទៃ​​ពោះ ស្ត្រី​ដែល​ជក់​បារី មាន​ការ​ប្រឈម​នឹង​បញ្ហាទ្វេ​ដង ដូចជា​ រ​បេះ​សុក (សុក​របេះ​ពី​ជញ្ជាំង​ស្បូន​មុន​អាយុ​កាល) ​។ បញ្ហា​នេះ​អាចធ្វើ​ឱ្យ​​ទារក​កើត​មិន​គ្រប់​ខែ ស្លាប់​កើត​ ឬ​កើត​ស្លាប់ ។

នី​កូ​ទីន ក៏​ត្រូវ​បាន​រកឃើញ​មាននៅ​ក្នុង​ទឹក​ដោះ​ម្តាយ​ដែលជក់​បារី​ដែរ ។ ទារក​កើត​ពី​ម្តាយ ដែល​ជក់បារី​ក្នុ​ងពេល​មាន​ផ្ទៃពោះ តែង​មាន​ទម្ងន់​ទាប​ជាង​ធម្ម​តា ។ ការ​មានទម្ងន់​ទាបនេះ គឺ​​ជា​មូ​ល​ហេតុ​នៃ​ការ​ស្លាប់​​របស់ទារក ៕