មនុស្ស​វ័យ​ជំទង់​ភាគច្រើន​ចូល​ចិត្ត​ជួយ​ខ្លួនឯង​ជា​រឿយ​ៗ​។ ការ​ជួយ​ខ្លួនឯង គឺជា​ផ្នែក​មួយ​នៃ​មធ្យោបាយ​របស់​មនុស្ស ដើម្បី​ដឹង​ពី​ខ្លួន​របស់​ពួក​គេ និង​សិក្សា​អំពី​អារម្មណ៍​ផ្លូវភេទ​របស់​ពួក​គេ​។

ដោយសារ​តែ​ការ​ជួយ​ខ្លួនឯង គឺជា​រឿង​ឯកជន ជួនកាល មនុស្ស​ម្នា​មាន​អារម្មណ៍​ខ្មាស​អៀន ឬ​បារម្ភ​ថា​តើ​ពួក​គេ​គួរ​ឈប់ ឬ​យ៉ាងណា​នោះ​។

ទោះបីជា​គ្រូពេទ្យ​ដឹង​ថា ការ​ជួយ​ខ្លួនឯង គឺជា​រឿង​ទូទៅ និង​មាន​សុវត្ថិភាព​មួយ​ក្តី (​ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​រឿង​ដែល​ផ្តល់​នូវ​សុខភាព​ក៏​ដោយ​) ប៉ុន្តែ​មានរឿង​ជា​ច្រើន​ដែល​ថា​តើ​វា​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា ឬ​យ៉ាងណា​។

ការ​ពិត​គឺថា ក្នុង​ករណី​ជា​ច្រើន ការ​ជួយ​ខ្លួនឯង​មិន​បណ្តាល​ឲ្យ​មាន​បញ្ហា​នោះ​ទេ​។ ដូចនេះ វា​មិនមែន​ជា​ទម្លាប់​ដែល​អ្នក​គួរតែ​សម្រាក ដូចនឹង​ការ​ជក់បារី​នោះ​ទេ​។

ប៉ុន្តែ សូម​កាត់​បន្ថយ ឬ​បញ្ឈប់ ឬ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម ប្រសិនបើ​អ្នក មាន​បញ្ហា​សុខភាព​មួយ​ចំនួន ៖

ខ្សោយ​ថាមពល
មានការ​ឈឺចាប់​លើ​ប្រដាប់​ភេទ
អ្នក​ស្រមៃ ឬ​ចង់​បែប​នេះ​រហូត​៕