មនុស្ស​ជា​ច្រើន​ដែល​មាន​ជំងឺឆ្លង​តាម​ការ​រួម​ភេទ (STIs) មិន​មាន​រោគ​សញ្ញា​នោះ​ទេ ដូច្នេះ​វា​មាន​តម្លៃ​ក្នុង​ការ​សាកល្បង​ទៅ​ជួប​គ្រូពេទ្យ ប្រសិនបើ​អ្នកមាន​អារម្មណ៍មិនល្អ​។ ប្រសិនបើ​អ្នក​គិត​ថា​អ្នកមាន​ជំងឺ​កាមរោគ ការ​ព្យាបាល​ឆាប់​អាច​ត្រូវ​បាន​ផ្តល់​ឲ្យ ប្រសិនបើ​វា​ត្រូវការ​។

ជំងឺ​កាមរោគ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ការ​រួម​ភេទ រួម​ទាំង​ការ​រួម​ភេទ​ទ្វារមាស រន្ធ​គូថ និង​មាត់​។

ជំងឺ​កាមរោគ អាច​ឆ្លងកាត់​រវាង​បុរស និង​ស្ត្រី និង​ពី​ស្ត្រី​ទៅ​ស្ត្រី ហើយ​ក៏​ពី​បុរស​ទៅ​បុរស​។

ជំងឺ​កាមរោគ​ជា​ច្រើន អាច​ត្រូវ​បាន​ព្យាបាល​ដោយ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​។ ខ្លះ​ដូច​ជា​មេរោគ​អេ​ដស៍ មិន​មានការ​ព្យាបាល​ទេ ប៉ុន្តែ​អាច​ត្រូវ​បាន​គេ​ព្យាបាល ដើម្បី​ការពារ​ពួក​វា​កុំ​ឲ្យ​កាន់តែ​អាក្រក់​ទៅ​ៗ​។

អ្នក​មិន​អាច​ប្រាប់​ដោយ​មើល​មនុស្ស​ម្នាក់ (​រួម​ទាំង​ខ្លួន​អ្នកផង​) ថា​តើ​ពួក​គេ​មានការ​ឆ្លង​រោគ​ដែរ​ឬ​អត់​ទេ ដូច្នេះ​វា​ជា​រឿង​សំខាន់ ដើម្បី​ពិនិត្យ​មើល​ប្រសិនបើ​អ្នក​មានការ​រួម​ភេទ​ដោយ​មិន​មានការ​ការពារ ឬ​គិត​ថា​អ្នក​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​។

រោគ​សញ្ញា

មនុស្ស​ជា​ច្រើន​មិន​កត់សម្គាល់​រោគ​សញ្ញា​នៅ​ពេល​មាន​ជំងឺ​កាមរោគ រួម​ទាំង​ស្ត្រី​ភាគច្រើន​ដែល​មាន​ជំងឺ​ខ្លា​មី​ដ្យា​។

ប្រសិនបើ​វា​មិន​ត្រូវ​បាន​ព្យាបាល​ទេ ជំងឺ​នេះ​អាច​ប៉ះពាល់​ដល់​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​មាន​ផ្ទៃពោះ​។
ជំងឺ​ប្រមេះ ក៏​អាច​ប៉ះពាល់​ដល់​ការ​មានកូន​ផង​ដែរ​។ ប្រហែលជា ៥០ ភាគរយ​នៃ​ស្ត្រី និង ១០ ភាគរយ​នៃ​បុរស​ដែល​មាន​ជំងឺ​ប្រមេះ​មិន​មាន​រោគ​សញ្ញា​។

មិន​ព្យាបាល​ទេ ជំងឺ​កាមរោគ​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​។ ប្រសិនបើ​អ្នកមាន​អាការរោគ​ណាមួយ​ដែល​មាន​ចុះ​នៅ​ខាងក្រោម​នេះ សូម​ធ្វើតេស្ត​។

ចំពោះ​ស្ត្រី និង​បុរស ៖
• ការ​ឈឺចាប់​នៅ​ពេល​អ្នក​ហូរ​ទឹកនោម (​នោម​)
• រមាស់ ក្រហាយ ឬ​ឈឺចាប់​នៅ​ជុំវិញ​ប្រដាប់បន្តពូជ
• ពងបែក​ដែល​មាន​ដំបៅ​ជុំវិញ​ប្រដាប់​ភេទ
• ឡើង​ចំណុច​ខ្មៅ ឬ​ចំណុច​ពណ៌​ស​តូច​ៗ​នៅ​ក្នុង​ខោ​ទ្រនាប់​របស់​អ្នក​។

ចំពោះ​ស្ត្រី ៖
• ហូរ​ទឹករំអិល​ទ្វារមាស ឬ​វា​មាន​ពណ៌​បៃតង
• មាន​ក្លិន​ចេញពី​ប្រដាប់​ភេទ
• ការ​ហូរ​ឈាម អំឡុង​ពេល ឬ​បន្ទាប់​ពី​រួម​ភេទ
• ឈឺចាប់​ក្នុង​ពេល​រួម​ភេទ
• ឈឺ​ក្នុង​ពោះ​។

ចំពោះ​បុរស ៖
• ហូរ​ទឹករំអិល​ចេញពី​លិង្គ
• ការ​រលាក​នៃ​បំពង់​នោម (​បំពង់​ទឹកនោម​ចេញ​មក​ក្រៅ​)​។

រោគ​សញ្ញា​ទាំងនេះ​មិន​មាន​ន័យ​ថា​អ្នកមាន​ជំងឺ​កាមរោគ​នោះ​ទេ ប៉ុន្តែ​វា​មាន​តម្លៃ​ក្នុង​ការ​ជួប​គ្រូពេទ្យ ដូច្នេះ​អ្នក​អាច​រក​ឃើញ​អ្វី​ដែល​បណ្តាល​ឲ្យ​មាន​រោគ​សញ្ញា និង​ទទួល​ការ​ព្យាបាល​បាន​ឆាប់រហ័ស និង​ជា​សះស្បើយ​៕

ប្រភព ៖ health.com.kh