បើសិនជា​អ្នក​ដូច​គ្នា​នឹង​ស្ត្រី​ភាគច្រើន​មែន​នោះ អ្នក​ប្រហែលជា​មិន​ចូល​ចិត្តការ​ធ្វើ​ទំនាក់ទំនង​ស្នេហា​ក្នុង​ពេល​មក​រដូវ​ទេ​។ ការ​ស្វែង​យល់​ថា ពេល​ណា​ដែល​វា​ត្រូវ​មក​រដូវ និង​មក​យូរ​ប៉ុណ្ណា និង​ពេល​ណា​អាច​មាន​ផ្ទៃពោះ​បាន គឺជា​រឿង​ចាំបាច់​ណាស់​ដែល​ស្ត្រី​ទូទៅ​ត្រូវ​តែ​ដឹង​។ ប៉ុន្តែ​អ្វី​ដែល​អ្នក​ពី​ត​ជា​ចង់បាន​នោះ​គឺថា ពេល​ណា​អាច​នឹង​ក្លាយ​ខ្លួន​ជា​ឪពុក​ម្តាយ​គេ​។ អ្វី​ដែល​សាមញ្ញ​បំផុត​នោះ​គឺ គឺ​ត្រូវការ​ប្រើ​វិធី​ពន្យា​កំណើត​ជា​និច្ច​បើសិនជា​មិន​ចង់​មាន​ផ្ទៃពោះ ទោះបីជា​ក្នុង​ពេល​មក​រដូវ​ក៏​ដោយ​។ ហើយ​បើសិនជា​អ្នក​កំពុង​តែ​ព្យាយាម​ចង់​យក​កូន​មែន ចូរ​ឧស្សាហ៍​រួម​ភេទ​ជាមួយ​គ្នា ប៉ុន្តែ​ក៏​ត្រូវ​តែ​ដឹង​ថា ពេល​ណា​ជា​ពេលវេលា​ដែល​អាច​មានកូន​បំផុត​ដែរ​។

ការ​កំណត់​ពេលវេលា៖ ពេលវេលា​គឺ​សំខាន់​ណាស់ ជា​ពិសេស​នៅ​ពេល​និយាយ​ដល់​ការ​មាន​ផ្ទៃពោះ និង​មិន​មាន​ផ្ទៃពោះ​។ អ្នក​អាច​នឹង​ស្ថិត​ក្នុង​ពេលវេលា​អាច​មានកូន​បាន​ក្នុង​រយៈពេល ៦​ថ្ងៃជា​រៀង​រាល់​ខែ​នោះ​គឺ​៖

រយៈពេល ៥​ថ្ងៃមុន​ពេល​ជ្រុះ​អូ​វ៉ុល
មួយ​ថ្ងៃ​នៅ​ថ្ងៃ​ជ្រុះ​អូ​វ៉ុល​រួច

នៅ​ពេល​ជ្រុះ​អូ​វ៉ុល វា​អាច​នឹង​ត្រូវការ​ពេល ២៤​ម៉ោង​ក្នុង​ការ​បង្ក​កំណើត​បាន​។ ខណៈ​ពេល​ដែល​អ្នក​កំពុង​តែ​ជ្រុះ​អូ​វ៉ុល រាង​កាយ​នឹង​ជម្រុះ​កោសិកា​នៅ​លើ​ស្រទាប់​អង់​ដូ​ម៉ែត្រ​របស់​ស្បូន​មក​ក្រៅ ហើយ​ក៏​បញ្ជាក់​ថា​មិន​មាន​ផ្ទៃពោះ​ដែរ​។ ស្ត្រី​ភាគច្រើន​គឺ​ជ្រុះ​អូ​វ៉ុល​នៅ​ជុំវិញ​ថ្ងៃ​ទី ១២ ទៅ ១៤ ក្រោយ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​មក​រដូវ ប៉ុន្តែ​អ្នកខ្លះ​ក៏​អាច​មាន​ពេល​ខ្លី​ជាង​នេះ​ដែរ​។ គេ​អាច​ជ្រុះ​អូ​វ៉ុល​នៅ​រយៈពេល ៦​ថ្ងៃ ឬ​ក្រោយ​ពេល​មក​រដូវ​ចប់​មួយ​ថ្ងៃ​ក៏​មាន​ដែរ​។ ក្រោយ​ពី​មានការ​បាញ់​ទឹកកាម​រួច មេជី​វិត​ឈ្មោល​ប្រហែលជា​អាច​រស់នៅ​ក្នុង​រាង​កាយ​ស្ត្រី​បាន​រហូត​ដល់ ៥​ថ្ងៃ​ឯណោះ ហើយ​អាច​នឹង​បង្ក​កំណើត​ជាមួយ​មេជី​វិត​ញី​នៅ​ពេល​ជួប​គ្នា​។ ដូច្នេះ​ទោះបីជា​អ្នក​មិន​នៅ​ជិត​ថ្ងៃ​ជ្រុះ​អូ​វ៉ុល​ក៏​ដោយ ក៏​អាច​ធ្វើ​ឲ្យ​មាន​ផ្ទៃពោះ​កើតឡើង​ដែរ​។

ខណៈ​ពេល​ដែល​មក​រដូវ៖ ការ​មក​រដូវ​របស់​ស្ត្រី​អាច​ចាប់ផ្តើម​ថយ​ចុះ និង​មាន​ពណ៌​ឈាមរដូវ​ស្តើង​ជាង​មុន ឬ​ប្រែ​ទៅ​ជា​ត្នោត​នៅ​ពេល​ជិត​ចប់​ការ​មក​រដូវ​។ វា​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​អ្នក​នៅ​តែ​កំពុង​តែ​មក​រដូវ​ដដែល ប៉ុន្តែ​រាង​កាយ​គឺ​បាន​បញ្ចប់​វា ហើយ​ក៏​ត្រៀមខ្លួន​សម្រាប់​ពេលវេលា​មាន​ផ្ទៃពោះ​នៅ​ពេល​ក្រោយ​ដែរ​។ បើសិនជា​អ្នក​រួម​ភេទ​នៅ​ចុងបញ្ចប់​នៃ​ថ្ងៃ​មក​រដូវ អ្នក​ប្រហែលជា​អាច​ជិត​ដល់​ពេល​មាន​ផ្ទៃពោះ​ផង ជា​ពិសេស​បើសិនជា​វដ្ត​រដូវ​អ្នកមាន​រយៈពេល​ខ្លី​។

ភ្លាម​ៗ​ក្រោយ​ពី​រដូវ​ចប់៖ ស្ត្រី​ភាគច្រើន​តែង​ស្វែងរក​ការ​រួម​ភេទ​ដោយ​មិន​មានការ​ពន្យា​កំណើត​ភ្លាម​ៗ​ក្រោយ​ពី​ឈប់​មក​រដូវ​ភ្លាម​។ នេះ​គឺជា​ការ​ពិត​មួយ​ដែល​អ្នក​អាច​មិន​ទំនងជា​មាន​ផ្ទៃពោះ​នៅ​ពេលវេលា​នេះ​ឡើយ ប៉ុន្តែ​ក្នុង​ករណី​ដែល​មេជី​វិត​ឈ្មោល​មាន​អាយុ​វែង នោះ​វា​នឹង​អាច​ធ្វើ​ឲ្យ​ការ​មាន​ផ្ទៃពោះ​កើតឡើង​បាន ជា​ពិសេស​នៅ​ពេល​វដ្ត​រដូវ​មាន​រយៈពេល​ខ្លី ឬ​ជុំវិញ ២១​ថ្ងៃ​។

តើ​អ្នក​គួរ​រង​ចាំ​យូរ​ប៉ុណ្ណា​ទៅ?

ចូរ​ចាំ​ថា រាង​កាយ​មនុស្ស​យើង​មានការ​ប្រែប្រួល​ជាប់​រហូត វា​ក៏​ទំនងជា​មិន​អាច​មាន​សុវត្ថិភាព ១០០​ភាគរយ​ឡើយ​នៅ​ក្នុង​ការ​ចៀសវាង​មិន​ឲ្យ​មាន​ផ្ទៃពោះ​ដោយ​ការ​រួម​ភេទ​គ្មាន​ការ​ការពារ​។ ការ​មក​រដូវ​របស់​អ្នក​អាច​ចាប់ផ្តើម​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​មក​រដូវ ហើយ​ក៏​បញ្ចប់​នៅ​ថ្ងៃ​ចុង​ក្រោយ​មុន​ពេល​រដូវ​បន្ទាប់​ចាប់ផ្តើម​។ ​បើសិនជា​អ្នក​មក​រដូវ​ទៀង​តាត់ ២៨​ថ្ងៃ នោះ​ពេលវេលា​សុវត្ថិភាព​បំផុត​ក្នុង​ការ​មិន​អាច​មាន​ផ្ទៃពោះ​បាន​នៅ​រយៈពេល​មួ​យស​ប្តា​ហ៍​មុន ឬ​ក្រោយ​ជ្រុះ​អូ​វ៉ុល ប៉ុន្តែ​វា​មិន​ប្រាកដ ១០០​ភាគរយ​ឡើយ​។ ចូរ​ចាំ​ថ្ងៃ មេជី​វិត​ឈ្មោល​អាច​បន្ត​មានជីវិត​រស់នៅ​ក្នុង​ខ្លួន ដូច្នេះ​បើសិនជា​អ្នក​រួម​ភេទ​ដោយ​មិន​មានការ​ការពារ អ្នក​អាច​ប្រឈម​ខ្ពស់​នឹង​ការ​មាន​ផ្ទៃពោះ​បាន​គ្រប់ពេល​៕