ការ​ថ្នាក់ថ្នម ការ​ថើប ការ​និយាយ​ពាក្យ​ស្នេហា អាច​ធ្វើ​ឲ្យ​ចំណងស្នេហា​អ្នក​កាន់តែ​ល្អ​ជាង​មុន​បាន ។ ខណៈ​ពេល​ដែល​រឿង​នេះ​អាច​ធ្វើ​បាន​ទាំង​អស់នោះ អ្នក​ក៏​គួរតែ​ដឹង​ពី​សកម្មភាព​មួយ​ចំនួន​ដែល​ទ្វារមាស​ត្រូវការ​ដែរ​ក្រោយ​ពី​រួម​ភេទ​រួច ។ ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​ឲ្យ​ទ្វារមាស​ឆាប់​វិ​វ​ឍ្ឍ​ទៅ​រក​ភាព​ដើម​វិញ និង​ត្រៀមខ្លួន​សម្រាប់​សកម្មភាព​បន្តបន្ទាប់​ទៀត ។

អ្វី​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​ដើម្បី​ថែរក្សា​សុខភាព​ទ្វារមាស​ក្រោយ​ពី​រួម​ភេទ​រួច ។

ជូត​ឲ្យ​ស្ងួត​ល្អ៖ មែនហើយ​ឥឡូវនេះ​អ្នក​ទាំង​ពីរ​បាន​ឈាន​ដល់​ចំណុចកំពូល ហើយ​ទ្វារមាស​អ្នក​ក៏​បាន​ស្គាល់​រសជាតិ​ទឹកកាម បូក​រួម​នឹង​ញើស​ប្រឡាក់​ពេញ​ដែរ ដូច្នេះ​វា​ក៏​ដល់​ពេល​ដែល​ត្រូវ​ជូត​សម្អាត​វា​ដែរ ។ ចូរ​ប្រើប្រាស់​កន្សែងពោះគោ​ដែល​គ្មាន​ក្លិន ឬ​ក្រដាសអនាម័យ​ដែល​ស្អាត​ដើម្បី​ស​ម្ងួ​ត​ទ្វារមាស​ទៅ ។

លាង​សម្អាត​ផង៖ មែនហើយ ទ្វារមាស​អាច​នឹង​លាង​សម្អាត​ដោយ​ខ្លួនឯង​បាន តែ​បើសិនជា​អ្នក​សម្អាត​វា​ច្រើន​ជ្រុល​វិញ វា​អាច​នឹង​ធ្វើ​ឲ្យ​អ​តុល្យភាព​ដល់​កម្រិត pH និង​បង្ក​ភាព​ស្ងួត​ខ្លាំង​ក្នុង​ទ្វារមាស​បាន ។ យ៉ាងណាមិញ ការ​លាង​សម្អាត​ទ្វារមាស​ជាមួយនឹង​ទឹក​ក្តៅ ឧណ្ហ​ៗ អាច​ជួយ​កម្ចាត់​មូលហេតុ​នាំ​ឲ្យ​កើត​ជំងឺ​កាមរោគ ឬ​ការ​បង្ក​រោគ​ដោយ​បាក់តេរី ឬ​ផ្សិត​បាន ។

ចូល​បន្ទប់ទឹក៖ មនុស្ស​ភាគច្រើន​ជឿ​ថា ការ​នោម​ក្រោយ​ពី​រួម​ភេទ​រួច អាច​ជួយ​ឲ្យ​ចៀស​ផុត​ពី​ការ​បង្ក​រោគ​នៅ​ផ្លូវទឹក​មូត្រ​បាន ព្រោះ​វា​នឹង​បញ្ចេញ​បាក់តេរី​បង្ក​រោគ​មក​ខាងក្រៅ​អស់ ។ ប៉ុន្តែ​បើសិនជា​អ្នក​មិន​មាន​អារម្មណ៍​ចង់​នោម​ទេ ក៏​មិន​អី​ដែរ ។

ញ៉ាំ​ទឹក​ដើម្បី​បំបាត់​ការ​ស្រេកទឹក៖ មែនហើយ ចូរ​ញ៉ាំ​ទឹក​មួយ​ទៅ​ពីរ​កែវ​ផង​។ តើ​អ្នកមាន​ឆ្ងល់​ទេ​ថា តើ​វា​អាច​ជួយ​អ្វី​ដល់​ទ្វារមាស​ដែរ​ទៅ ? នៅ​ពេល​អ្នក​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​ល្អ​បែប​នេះ វា​នឹង​ជួយ​ធ្វើ​ឲ្យ​ទ្វារមាស និង​កន្លែង ផ្សេង​ៗ​ទៀត​នៃ​រាង​កាយ​វិល​មក​ធម្មតា​វិញ​បាន ។

ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ៖ ទឹកដោះគោ​យ៉ា​អួ គឺជា​អាហារ​សម្រន់​ដ៏​ល្អ​បំផុត ក្រោយ​ពី​រួម​ភេទ​រួច ។ តើ​ដឹង​ថា​មក​ពី​អ្វី​ដែរ​ទេ ? នេះ​ដោយសារ​តែ​វា​ជា​ប្រភព​នៃ​បាក់តេរី ល្អ​ៗ​ដែល​អាច​បង្គ្រប់​ក្នុង​ខ្លួន​បាន និង​ថែរក្សា​កម្រិត pH ក្នុង​ទ្វារមាស ព្រមទាំង​ការពារ​មិន​ឲ្យ​មានការ​បង្ក​រោគ​ផ្សិត​ទៀត ។

ស្លៀក​សម្លៀក​បំពាក់​ដែល​ត្រឹមត្រូវ៖ មែនហើយ​ក្រោយ​ពី​រួម​ភេទ​រួច អ្នក​ពិតជា​ប្រញាប់​ស្លៀកពាក់​វិញ ។ ដូច្នេះ​យក​ល្អ​គួរតែ​ចៀសវាង​ការ​ស្លៀកពាក់​សម្លៀក​បំពាក់​ដែល​តឹង​ៗ និង​ប្តូរ​មក​ស្លៀក​ខោអាវ​ណា​ដែល​ធូរ​វិញ ដើម្បី​ឲ្យ​សរីរាង្គ​ទាំងអស់​ស្រួល​ដកដង្ហើម​ក្នុង​ពេល​កំពុង​តែ​គេង ។

ងូតទឹក​ក្តៅ ឧណ្ហ​ៗ៖ រឿង​នេះ​ដូច​ជា​ជួយ​ឲ្យ​អារម្មណ៍​អ្នក​ល្អ​ឡើង​វិញ ក្រោយ​ពី​រួម​ភេទ​រួច ហើយ​វា​ក៏​ល្អ​ចំពោះ​សុខភាព​ទ្វារមាស​ដែរ ។ បើសិនជា​អ្នក​ទាំង​ពីរ​ធ្វើ​វា​ទាំង​ពីរ​នាក់​កាន់តែ​ល្អ ៕

ប្រភព៖ health.com.kh