ទេ ការ​ជួយ​ខ្លួនឯង​នឹង​មិន​រំខាន​ដល់​ការ​មក​រដូវ ឬ​ការ​មាន​ផ្ទៃពោះ​នោះ​ទេ​។

មនុស្ស​ជា​ច្រើន​ធ្លាប់​បានលឺ​ហើយពី​រឿង​មិន​ពិត​មួយ​ចំនួន​អំពី​ការ​ជួយ​ខ្លួនឯង​នោះ ដែល​ថា​វា​អាច​បណ្តាល​ឲ្យ​មាន​ជា​ជំងឺ រំខាន​ដល់​ការ​លូតលាស់ បណ្តាល​ឲ្យ​មាន​បញ្ហា​ស្មារតី នាំ​ឲ្យ​ងងឹតភ្នែក ឬ​មិន​អាច​មានកូន​បាន​នោះ​។ ប៉ុន្តែ​រឿង​ទាំងនោះ គឺ​មិន​ពិត​នោះ​ទេ​។

ជា​រឿយ​ៗ ការ​ជួយ​ខ្លួនឯង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រធានបទ​ឯកជន​មួយ ហើយ​មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​ខ្មាស​អៀន​ដើម្បី​និយាយ​អំពី​វា​។ ហើយ​នៅ​ពេល​ដែល​មនុស្ស​រឹតតែ​ខ្មាស​ខ្លាំង​ក្នុង​ការ​និយាយ ឬ​សួរ​អំពី​រឿង​នេះ ពួក​គេ​អាច​លឺ និង​ជឿ​នូវ​អ្វី​ដែល​មិន​ត្រឹមត្រូវ​។

ប្រសិនបើ​អ្នក​បារម្ភ ឬ​មាន​សំណួរ​អំពី​ការ​ជួយ​ខ្លួនឯង​នោះ សូម​ទៅ​ជួបនឹង​គ្រូពេទ្យ​ដើម្បី​ពិភាក្សា​អំពី​រឿង​នេះ​៕