ក្រៅពី​ផ្តល់​នូវ​ភាព​សុខ​ស្រួល ភាព​តានតឹង និង​ការ​ឈឺចាប់​មួយ​ចំនួន​ត្រូវ​បាន​បាត់​ទាំងស្រុង ក្រោយ​ពេល​អ្នក​បាន​ឈាន​ដល់​ចំណុចកំពូល​។

ការ​ឈាន​ដល់​ចំណុចកំពូល ក៏​ផ្តល់​សារៈសំខាន់​ជា​ច្រើន ដល់​តួនាទី​សរីរាង្គ​ជា​ច្រើន នៅ​ក្នុង​ខ្លួន​របស់​អ្នកយើង​ផង​ដែរ​។ ពេល​បាញ់​ទឹកកាម វា​នឹង​ធ្វើ​ឲ្យ​មេជី​វិត​ឈ្មោល​ជា​ច្រើន ហូរ​ចូល​ទៅ​ក្នុង​ទ្វារមាស​របស់​មនុស្ស​ស្រី ហើយ​ប្រសិនបើ​នាង​បាន​ឈាន​ដល់​ចំណុចកំពូល​ដូច​គ្នា ការ​កន្ត្រាក់​របស់​ស្បូន នឹង​ជួយ​រុញច្រាន​មេជី​វិត​ឈ្មោល​បន្ថែម​ទៀត ដើម្បី​បង្កើន​ឱកាស​នៃ​ការ​មានកូន​។

ដៃគូ​ជា​ច្រើន​យល់​ថា ក្បាច់​នៃ​ការ​រួម​ភេទ​មួយ​ចំនួន អាច​ជួយ​ឲ្យ​ពួក​គេ​ឆាប់​មានកូន តើ​ពិត​ដែរ​ទេ?

គ្មាន​នរណា​ដឹង​នោះ​ទេ ប៉ុន្តែ វា​ប្រហែលជា​ត្រឹមត្រូវ ពីព្រោះ ការ​សិក្សា​បាន​បង្ហាញ​ថា ក្បាច់​រួម​ភេទ​ដែល​វាយលុក​ខ្លាំង ហើយ​ជ្រៅ ពិតជា​ល្អ​សម្រាប់​ករណី​បែប​នេះ​៕