មាន​មនុស្ស​មួយ​ចំនួន​នៅ​ពេល​ដែល​មក​រដូវ​ក៏​រួម​ភេទ​ដែរ ដោយសារ​តែ​ស្វាមី ឬ​ក៏​សង្សារ​របស់​គេ​ចង់ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​ពេល​ដែល​អ្នក​មក​រដូវ​គឺ​មិន​អាច​ធ្វើ​បាន​ទេ​។ ហេតុ​អ្វី​បានជា​មិន​អាច​ទៅ?

នៅ​ពេល​ដែល​អ្នក​មក​រដូវ ប្រសិនជា​អ្នក​រួម​ភេទ នោះ​មេរោគ​ទាំងអស់​នឹង​អាច​ចូល​ទៅ​ក្នុង​ស្បូន​អ្នក ជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​ស្បូន​អ្នកមាន​ជំងឺ​បាន​។ ជាង​នេះ​ទៅ​ទៀត​សម្រស់​របស់​អ្នក​នឹង​ធ្លាក់​ចុះ ហើយ​អ្នក​នឹង​មាន​សុខភាព​ទ្រុត​ទ្រោម មុខ​ស្លេស​ស្លាំង គ្មាន​ឈាម ថែម​ទាំង​គ្មាន​កម្លាំង​ទៀត​ផង​។ ដូចនេះ​នៅ​ពេល​ដែល​អ្នក​មក​រដូវ អ្នក​គួរតែ​និយាយ​ប្រាប់​ស្វាមី ឬ​សង្សារ​អ្នក ទើប​វា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក និង​សម្រស់​យ៉ាង​ងាយ​។ ប្រសិនជា​អ្នក​នៅ​តែ​រឹងទទឹង​ក្នុង​ការ​រួម​ភេទ​ក្នុង​ពេល​មក​រដូវ​នេះ នោះ​អ្នក​នឹង​អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​យ៉ាង​ងាយ​ជាទី​បំផុត គ្មាន​នរណា​ជួយ​អ្នក​ក្រៅពី​ខ្លួន​អ្នក​ឡើយ​។ អ្នក​គួរតែ​រៀន​ចេះ​បដិសេធ ទើប​អាច​ការពារ​សុខភាព​អ្នក​បាន​ល្អ​៕