និយាយ​ពី​ការ​បាត់បង់​ព្រហ្មចារី​ដោយ​ការរួម​ភេទ​លើក​ដំបូង​គឺជា​បញ្ហា​ដែល​គួរ​ឱ្យ​ភ័យ​ខ្លាច​សម្រាប់​ស្ត្រី​វ័យ​ក្រមុំ​ភាគច្រើន ។ ការ​ភ័យ​ខ្លាច​និង​បារម្ភ​តែ​មួយ​គត់​របស់​ពួក​គេ​គឺ​«​ការ​ឈឺចាប់​»​។ វា​ពិតជា​យ៉ាងនេះ​មែនហើយ ការ​ឈឺចាប់​បន្តិចបន្តួច​ប្រាកដជា​មាន​សម្រាប់​ការ​រួម​ភេទ​លើក​ទី​១-២-៣ ឬ​ទី​៤ ។ វេជ្ជបណ្ឌិត Mahinder Watsa អះអាង​ថា មាន​កត្តា​ច្រើន​យ៉ាង​ដែល​នាំ​ឱ្យ​មានការ​ឈឺចាប់ ក្នុង​នោះ​អាច​ថា មក​ពី​ភាគី​បុរស​ខ្វះ​បច្ចេកទេស ឬ​មិន​ខ្វល់​ពី​សុខទុក្ខ​ស្ត្រី​ដៃគូ​(​បង្ខំ​ញាត់​អង្គ​ជាតិ​ទាំង​ទំនើងចិត្ត​…) ។

ទោះជា​យ៉ាងនេះ​ក្តី សុភាព​នារី​ត្រូវ​តែ​រង់ចាំ​បន្តិច ដ្បិត​គ្រប់​រឿង​ការ​ចាប់ផ្តើម​ដំបូង​ពិតជា​មិន​បាន​ល្អ​ទាំងស្រុង​ដូច​ប្រាថ្នា​ឡើយ​។ ភាគច្រើន​នៃ​ការ​ឈឺចាប់​ដែល​សុភាព​នារី​នឹង​ទទួល​គឺ​ប្រៀប​បាន​ដូច​ជា​«​ការ​មុត​បន្លា​ដៃ​ប៉ុណ្ណោះ​» ។

ជាង​នេះ​ទៅ​ទៀត សុភាព​នារី​ក៏​មិន​គួរ​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​ពេល​ឃើញ​ឈាម​អំឡុង​ពេល​រួម​ភេទ ។ ត្រូវ​ដឹង​ថា ការ​ហូរ​ឈាម​កើតឡើង​នៅ​ពេល​សន្ទះ​ព្រហ្មចារី​រហែក​។ ត្រូវ​ស្គាល់​ឱ្យ​ច្បាស់​តើ​សន្ទះ​ព្រហ្មចារី​ជា​អ្វី ។ ក្មេង​ស្រី​ស្ទើរ​ទាំងអស់​តែង​មាន​ភ្នាស​នេះ​តាំងពី​កំណើត ។ ប៉ុន្តែ​រយៈ​ច្រើន​ខែ​ច្រើន​ឆ្នាំ​វា​អាច​នឹង​រហែក​ដាច់​បាត់​ដោយ​ការ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​មាន​ដូច​ជា លេង​កីឡា ប្រើ​ឆ្នុក Tampon ឬ​ដំណើរ​វដ្ត​រដូវ​ជាដើម ។ ការ​ដាច់​រហែក​សន្ទះ​ព្រហ្មចារី
អាច​នឹង​មាន​ឈាម​ហូរ ប៉ុន្តែ​មិន​ច្រើន​ដូច​ការ​មក​រដូវ​ឡើយ ហើយ​សុភាព​នារី​ខ្លះ​មិន​ទាំង​មាន​ឈាម​ផង ។ វា​មិន​ធ្វើ​ឱ្យ​មានការ​ឈឺចាប់​នោះ​ទេ ។ ពិត​ណាស់ ប្រសិនជា​មានការ​ឈឺចាប់​ក្នុង​ពេល​រួម​ភេទ​លើក​ដំបូង វា​គ្រាន់តែ​ជា​អារម្មណ៍​ម្យ៉ាង​ដែល​ប្រដាប់​ភេទ​អ្នក​មិន​ធ្លាប់​មាន​វត្ថុ​រឹង​ញាត់​ចូល ។ ម្យ៉ាង​ភាព​អៀនខ្មាស​និង​មិន​ទម្លាប់ បាន​ជំរុញ​ឱ្យ​សុភាព​នារី​ប្រឹង​សាច់ដុំ​ដែល​ការ​ប្រឹង​នេះ​គឺ​រឹតតែ​បង្ក​ភាព​លំបាក​បាក​ដល់​ការ​ញាត់​អង្គ​ជាតិ​ចូល ។

ទោះជា​យ៉ាងនេះ​ក្តី មាន​ដំណោះស្រាយ​ខ្លះ​ៗ​ដែល​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​ទាំងនោះ​ឱ្យមក​នៅ​កម្រិត​អប្បបរមា​បាន ដោយ​មុន​ពេល​និង​អំឡុង​រួម​ភេទ​សុភាព​នារី​គួរ ៖

១-​ត្រៀម​សម្ភារ​ចាំបាច់​ទុកជា​មុន ៖
សូមកុំ​ខ្មាស​អៀន​ក្នុង​ការ​ទិញ​ប្រេងរំអិល​-​វា​សំខាន់​ព្រោះ​អាច​ជួយ​បន្ថយ​ការ​ឈឺចាប់​ដោយ​ការ​កកិត និង​ការពារ​ការ​រហែក​រន្ធ​យោនី ។

២-​គួរ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​របស់​ខ្លួន​ប្រាប់​ទៅ​បុរស​ជា​ដៃគូ ៖
ការ​រួម​ភេទ​លើក​ដំបូង​ជាមួយ​បុគ្គល​ដែល​អ្នក​ជឿជាក់​និង​ស្គាល់​ច្បាស់​អាច​ជួយ​ឱ្យ​ការ​បារម្ភ​របស់​អ្នក​ស្ថិត​នៅ​កម្រិត​ទាប​បំផុត ។ បុរស​ជា​ដៃគូ​នោះ​នឹង​ពិចារណា​យកចិត្តទុកដាក់​លើ​អារម្មណ៍​របស់​អ្នក និង​ជួយ​អ្នក​ឆ្លង​ផុត​កង្វល់​ទាំងឡាយ ។

៣-​ត្រូវ​ស្វែង​យល់​ថា​តើ​គួរ​ប្រើ​ឥរិយាបថ​រួម​ភេទ​យ៉ាងម៉េច​ដែល​នាំ​ឱ្យ​ខ្លួនឯង​ឈឺចាប់​តិចតួច ៖
អ្នក​អាច​នឹង​ចៀស​ផុត​ពី​ការ​ឈឺចាប់​ខ្លាំង ប្រសិនបើ​ចេះ​ជួយ​សម្រួល​ដល់​ដៃគូ​ក្នុង​ពេល​ញាត់​អង្គ​ជាតិ​ចូល ។ ក្នុង​ចំណុច​នេះ​ទាមទារ​ឱ្យ​អ្នក​និង​ដៃគូ​សហការ​គ្នា​យ៉ាង​ស្អិតរ​មួ​ត​ដើម្បី​ស្វែងរក​ភាព​ស្រួល​ស្រណុក ។

៤-​អ្វី​ៗ​ត្រូវធ្វើ​តាម​សម្រួល​កុំ​បង្ខំ ៖
ចូរ​គិត​ថា សិច​ប្រៀប​បាន​ដូច​ការ​រត់​ម៉ា​រ៉ា​តុង​គឺ​ធ្វើ​ដោយ​មួ​​យ​ៗ​និង​មិន​បង្ខំ ។ គួរ​ចាប់ផ្តើម​ដោយ​ការ​ថើប បបោសអង្អែល​…. ។

៥-​គួរ​ប្រាប់​ពី​បំណង​ពិត​មាន​ក្នុង​ចិត្ត ៖
សុ​ុ​ភាព​នារី​មិន​ត្រូវ​ស្ទាក់ស្ទើរ​ឬ​ខ្លាច​ក្នុង​ការ​សុំ​អ្វីមួយ​ពី​ដៃគូ​អំឡុង​ពេល​រួម​ភេទ​នោះ​ទេ ។ ឧទាហរណ៍ ពេល​ដៃគូ​សម្រុក​ខ្លាំង អ្នក​អាច​ប្រាប់​ឱ្យ​គេ​បន្ថយល្បឿន ឬ​ឱ្យ​ប្រព្រឹត្ត​ថ្នម​ៗ ។ ក្នុង​ករណី​មាន​ហូរ​ឈាម​គួរ​ពិនិត្យ​មើល​ភ្លាម​ៗ​ដើម្បី​បង្ការ​គ្រោះថ្នាក់​ជាយថាហេតុ ៕