ការ​ឆាប់​ចេញ​ទឹកកាម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​បញ្ហា​មិន​ប្រក្រតី​នៃ​សមត្ថភាព​ផ្លូវភេទ​ដ៏​សាមញ្ញ​បំផុត ។ សម្រាប់​បុរស​អាច​ជា​បញ្ហា​ធំ​មួយ​ដែរ ដ្បិត​ចុងបញ្ចប់​នៃ​សេចក្ដី​ស្រឡាញ់ និង​ចំណងស្នេហា​ល្អូកល្អិន​រវាង​បុរស និង​ស្ដ្រី​គឺ​ស្ថិត​នៅ​លើ​ចំណុច​នេះឯង​។ មាន​គូស្នេហ៍​ជា​ច្រើន​ដែល​ចែកផ្លូវ​គ្នា​ដោយសារ​បញ្ហា​អសមត្ថភាព​ផ្លូវភេទ ។ បើ​ទោះ​ណា​បុរស​មិនមែន​ជា​ភេទ​មួយ​ដែល​អៀនខ្មាស​ខ្លាំង ប៉ុន្ដែ​ការ​យក​រឿង​បែប​នេះ​ទៅ​ពិគ្រោះ​ជាមួយ​អ្នក​ផ្សេង ជា​ពិសេស​គ្រូពេទ្យ​អាច​ជា​ការ​អាម៉ាស់​មួយ ។ ទោះជា​យ៉ាងណា តាម​ក្រុម​អ្នកជំនាញ​អះអាង​ថា គេ​អាច​កែកុន​បញ្ហា​នេះ​បាន តាម​រយៈ​របប​អាហារ​ទទួលទាន ៖

១-​គ្រាប់​ខ្ទឹម​ស្លឹក៖
យក​គ្រាប់​ខ្ទឹម​ស្លឹក​ចំណុះ​មួយ​ស្លាបព្រា​កាហ្វេ​លាយ​ក្នុង​ទឹក​មួយ​កែវ រួច​កូរ​ឱ្យ​សព្វ ហើយ​ផឹក​រៀង​រាល់​មុន​ការ​ទទួលទាន​អាហារ​ទាំង​៣​ពេល ។

២-​មើម​រមៀត៖
ការ​ប្រើប្រាស់​មើម​រមៀត​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក គឺ​មាន​ប្រសិទ្ធភាព​អាច​កាត់​បន្ថយ​ការ​ឆាប់​ចេញ​ទឹកកាម ។

៣-​មើម​យិ​ន​ស៊ិ​ន៖
យក​ម្សៅ​យិ​ន​ស៊ិ​ន​កន្លះ​ស្លាបព្រា​កាហ្វេ លាយ​ជាមួយ​ទឹកដោះពពែ​ក្ដៅ​ឧណ្ហ​ៗ​មួយ​កែវ ហើយ​ទទួលទាន​រាល់ថ្ងៃ ។

៤-​ចូរ​ទទួលទាន​អាហារ​ដូច​ជា ត្រី បង្គា បង្កង ក្ដាម ងាវ បន្លែ ស្ពៃ​ស្លឹក និង​ស្ពៃក្ដោប ។ ទាំងនេះ​ជា​អាហារ​ដែល​ជួយ​ជំរុញ​សុខភាព​ផ្លូវភេទ ។

៥-​អាហារ​ដូច​ជា ផ្លែ​ចេក ភ្លៅកង្កែប ខ្ទឹមបារាំង ក៏​អាច​គ្រប់គ្រង​ការ​ឆាប់​ចេញ​ទឹកកាម​បាន​ដែរ ។

៦-​ខ្ទឹមស៖
ទទួល​មើម​ខ្ទឹមស​ឆៅ ២-៣​កំពឹស​រាល់ថ្ងៃ​អាច​ជួយ​ព្យាបាល​ការ​ឆាប់​ចេញ​ទឹកកាម ។ វា​ជា​ថ្នាំ​លើក​កម្លាំង​ពិសេស​មួយ​ដែរ ជួយ​ជំរុញ​សុខភាព​ផ្លូវភេទ ៕