សិច​គឺជា​អ្វីមួយ​ដែល​មនុស្ស​រាល់​រូប អាច​ទ្រង់​ញាណ​ដឹង​ដោយ​ខ្លួនឯង ពោល​គឺ​ចេះ​ដោយ​មិន​ចាំបាច់​មាន​អ្នក​បង្រៀន ។ ដោយហេតុ​នេះ ទ​ង្វើ​ក្នុង​សកម្មភាព​ពួក​គេ​ម្នាក់​ៗ អាច​នឹង​ខុសឆ្គង​ខ្លះ ។ ភាគី​បុរស​គឺជា​តួអង្គ​ដែល​ជា​អ្នក​ទទួលខុសត្រូវ​ហើយ​គួរ​ស្វែង​យល់​ឱ្យ​បាន​ច្បាស់ ថា​តើ​ស្ត្រី​ជា​ដៃគូ​ចង់បាន​អ្វីខ្លះ ?​

១-​ការ​ថើប ៈ​
​ថើប​ជា​កិច្ចការ​សំខាន់​លើស​ពី​អ្វី​គ្រប់យ៉ាង​ក្នុង​ដំណាក់កាល មុន​និង​អំឡុង​រួម​ភេទ ។ ស្ត្រី​ភាគច្រើន​លើសលប់​ចង់ឱ្យ​ដៃគូ​ខ្លួន ថើប​បឺត​ជញ្ជក់មាត់ ដើមទ្រូង​ក៏​ដូច​ជា​ក្បាល​សុដន់ ។ ទោះជា​យ៉ាងនេះ បុរស​ក៏​មិន​ត្រូវ​បញ្ចេញ​ទឹកមាត់​ច្រើន​រហូត​សើម​ស្បែក​របស់​នាង​នោះ​ទេ​។ ចូរ​ថើប​ជា​សំខាន់​លើ​កន្លែង​ដែល​នាង​ងាយ​រំភើប ឆាប់​មាន​អារម្មណ៍ ។ អម​ជាមួយ​គ្នា​នោះ ដៃ​ទាំង​ទ្វេ​របស់​បុរស​គួរ​រាវ​ស្ទាបអង្អែល​កន្លែង​សំខាន់​ៗ​មួយ​ចំនួន​ផង​ដែរ ។​

២-​ស្រាត​សម្លៀក​បំពាក់​ចេញ​ឱ្យ​អស់ ៈ​
​ទោះបី​ប្រញាប់​យ៉ាងណា បុរស​ក៏​មិន​ត្រូវ​ភ្លេច​ដោះ​សម្លៀក​បំពាក់​ខ្លួន​ក៏​ដូច​ជា​ដៃគូ​ចេញ​នោះ​ឡើយ ។ ស្ត្រី​មិន​ចូល​ចិត្ត​សោះឡើយ​បុរស​ជា​គូស្នេហ៍​ណា ដែល​រួម​ភេទ​មិន​ព្រម​ដោះ​ខោអាវ ឬ​ស្រាតខោ​ក្នុង​របស់​នាង​ទាំង​បង្ខំ ។ រឹតតែ​អាក្រក់​ជាង​នេះ ស្ត្រី​មួយ​ចំនួន​ទទួល​បាន​បទ​ពិសោធន៍​រួច​មក​ហើយ​ដែល​គូស្នេហ៍​ធ្វើ​ឱ្យ​រហែក​ឬ​ដាច់​ខោ​ក្នុង​របស់​នាង ។​

៣-​មិន​គួរ​បង្ខំ​ញាត់​លិង្គ​ចូល​ខណៈ​ស្ត្រី​មិន​ទាន់​មាន​សម្រើប ៈ​
​ស្ត្រី​គិត​ថា វា​ជា​រឿង​ដ៏​អាក្រក់​បំផុត​នៅ​ពេល​បុរស​ដៃគូ​រួម​ភេទរ​ហន់​ញាត់​លិង្គ​ចូល ទាំង​ប្រដាប់​ភេទ​របស់​នាង​មិន​ទាន់​មាន​សំណើម​គ្រប់គ្រាន់​នៅឡើយ ។ ជា​ធម្មតា យោនី​មិន​បញ្ចេញ​ទឹករំអិល​ឡើយ​ខណៈ​ស្ត្រី​មិន​ទាន់​មាន​អារម្មណ៍​ឬ​សម្រើប ។ ត្រង់​ចំណុច​នេះ បុរស​គួរ​រក្សា​ប្រេងរំអិល​នៅ​ជិត​ដៃ មុន​ចាប់ផ្តើម​រួម​ភេទ​។ ស្ត្រី​ពិតជា​មិន​យល់​ទាស់​ឡើយ ប្រ​សិន​បុរស​គូស្នេហ៍ ប្រើ​ទឹករំអិល​ជា​ជំនួយ ។ ទឹករំអិល​គឺជា​មិត្ត​ដ៏​ល្អ​របស់​បុរស​ក្នុង​ពេល​រួម​ភេទ ។​

៤-​ប្រើស​ម្តី​លួងលោម​ផ្អែមល្ហែម ៈ​
​មាន​ពេល​ខ្លះ ការ​រួម​ភេទ​អាច​មាន​រយៈពេល​យូរ​គួរសម​ខណៈ​ពេល​ខ្លះ​ទៀត វា​ក៏​ចំណាយពេល​មួយប៉ប្រិចភ្នែក​ដូច​កីឡា​រត់ប្រណាំង​ចម្ងាយ​១០០​ម៉ែត្រ​អ​ញ្ចឹ​ង​ដែរ ។​​នៅ​ពេល ការ​រួម​ភេទ​បញ្ចប់​ទៅ​យ៉ាង​រហ័ស​បែប​នេះ វា​មិនមែន​មាន​ន័យ​ថា បុរស​អាច​បោះបង់​ចោល​តម្រូវការ​របស់​ស្ត្រី​ខណៈ​ខ្លួន​បាន​សម្រេច​ហើយ​នោះ​ទេ ។ ចូរ​ប្រើ​វាចា​លួងលោម សួរនាំ ។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ ដៃ​ទាំង​ពីរ​គួរ​ស្ទាប ឬ​ឈ្លី​ស្រាល​ៗ​លើ​ចំណុច​ងាយ​រសើប ជា​ពិសេស​ប្រដាប់​ភេទ ផ្នែក​ខាងលើ​បន្តិច ។​

៥-​ផ្ដល់​ភាព​ស្រណុក​ស្រួល ឬ​ដល់​កំពូលៈ​
​ភាគច្រើន បុរស​ដល់​ចំណុចកំពូល​មុន​ស្ត្រី ប៉ុន្តែ​រឿង​នេះ​កើតឡើង​ម្តងម្កាល​ប៉ុណ្ណោះ ។ ស្ត្រី​អាច​នឹង​ទទួល​បាន​ភាព​ស្រណុក​ស្រួល​ដោយ​ការ​ឈាន​ដល់​ចំណុចកំពូល​ផង​ដែរ ប្រ​សិន​បុរស​ជា​គូស្នេហ៍​ចេះ​បបោសអង្អែល ថ្នាក់ថ្នម​មុន​ការ​រួម​ភេទ ។​

​ដូចនេះ ជាមួយនឹង​បច្ចេកទេស​ដាស់​អារម្មណ៍​ដោយ​សកម្មភាព​ដូច​ជា ស្ទាប អង្អែល ឈ្លី ថើប បឺត ជញ្ជក់​…​ស្ត្រី​នឹង​ឈាន​ដល់​ចំណុច ទទួល​បាន​ភាព​ស្រណុក​ស្រួល​បើ​ទោះ​ណា​ការ​រួម​ភេទ មាន​រយៈពេល​ត្រឹម​១០-១៥​នាទី ៕