កន្លង​មក​កោះសន្តិភាព​ធ្លាប់​ចេញផ្សាយ​រួច​មក​ហើយ​អំពើ​អត្ថប្រយោជន៍​នៃ​វីតាមីន D ចំពោះ​កំហាប់​ឆ្អឹង តែ​សម្រាប់​លេខ​នេះ​លោក​អ្នក​អាច​យល់​បន្ថែម​ទៀត អំពី​ការ​ទទួលទាន​ជាតិ​កាល់ស្យូម​ដែល​បកស្រាយ​ដោយ​លោក​សាស្ត្រាចារ្យ ស៊ិ​ក ធី​រៈ ឯកទេស​ជំងឺ​សន្លាក់​និង​វះកាត់​ឆ្អឹង​បាក់បែក នៃ​គ្លីនិក​ឯកទេស​ឆ្អឹង​សំណង់​១២ ។

ខាងក្រោម​នេះ គឺជា​បរិមាណ​ជាតិ​កាល់ស្យូម​ដែល​មនុស្ស​ទូទៅ​គួរ​ទទួលទាន​៖
-​ក្មេង​ៗ​ដែល​មាន​អាយុ​ចន្លោះ​ពី​១​ឆ្នាំទៅ​១០​ឆ្នាំ គួរ​ទទួលទាន​៨០០​មី​លី្ល​ក្រាម​ក្នុង​មួយ​ថ្ងៃ
-​បុរស​ឬ​ស្ត្រី​អស់​រដូវ​ដែល​កំពុង​ទទួល​អ័​រមូ​៉​ន​អី​ុ​ស្ត្រូ​សែន គួរ​ទទួលទាន​១០០០​មី​ល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ
-​អាយុ​ចាប់ពី​១១​ឆ្នាំទៅ​២៤​ឆ្នាំ ទទួលទាន​១២០០​មី​ល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ
-​ស្ត្រី​អស់​រដូវ​ដែល​មិន​បាន​ទទួល​អ័រម៉ូន​អី​ុ​ស្ត្រូ​សែន គួរ​ទទួលទាន​១៥០០​មី​លី្ល​ក្រាម​ក្នុង​មួយ​ថ្ងៃ
-​ស្ត្រី​មាន​ផ្ទៃពោះ ឬ​ម្តាយ​កំពុង​បំបៅ​ដោះ​កូន ទទួលទាន​១២០០​ទៅ​១៥០០​ក​មី​ល្លី​ក្រាម ក្នុង​មួយ​ថ្ងៃ

-​សម្គាល់់ៈ ការ​ទទួលទាន​ជាតិ​កាល់ស្យូម​ប្រចាំ​ថ្ងៃ​មិន​ត្រូវ​ឱ្យ​លើស​ពី​២០០០​មី​ល្លី​ក្រាម​ទ្បើ​យ ។ ការ​ទទួលទាន​ជាតិ​កាល់ស្យូម​អាច​គណនា​បាន​តាម​រយៈ​វិធីសាស្ត្រ​ដូច​ខាងក្រោម​៖

១-​ដោយ​មិន​រាប់​បញ្ចូល​នូវ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ជា​មធ្យម​ជនជាតិ​អា​មេ​រិ​ក​បរិភោគ​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​២៥០​មី​ល្លី​ក្រាម
២-​ទឹកដោះ​គោមួយ​កែវ មាន​ផ្ទុក​ជាតិ​កាល់ស្យូម​៣០០​មី​ល្លី​ក្រាម
៣-​ទឹកដោះគោ​ជូរ​៨​អោន​ស៍ (OUNCE) មាន​ផ្ទុក​ជាតិ​កាល់ស្យូម​៤៥០​មី​លី្ល​ក្រាម
៤-​ការេម​មាន​រសជាតិ​វ៉ា​នី​ទ្បា​កន្លះ​ពែង មាន​ផ្ទុក​ជាតិ​កាល់ស្យូម​៩០​មី​ល្លី​ក្រាម ។​ល​។

តាម​ការ​អង្កេត​បាន​បង្ហាញ​ថា ជា​មធ្យម​ស្ត្រី​សហរដ្ឋអាមេរិក​ទទួលទាន​កាល់ស្យូម តិច​ជាង​៥០០​មី​ល្លី​ក្រាម ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ (​ទាប​ជាង​ការ​ណែនាំ​) ។ ដើម្បី​បន្ថែម​ជាតិ​កាល់ស្យូម គេ​អាច​ទទួលទាន​៖
-​ទឹកដោះគោ
-​ទឹកដោះគោ​ជូរ
-​គ្រាប់​ថ្នាំ​បំប៉ន​ដែល​មាន​ជាតិ​កាល់ស្យូម និង​ចំណីអាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​ខ្ពស់​ដូច​ជា ទឹកក្រូច​ស្រស់​ជាដើម ៕