យោងតាមការស្ទង់មតិមួយបង្ហាញថា ស្ត្រីភាគច្រើនបំផុតចូលចិត្តក្បាច់ដូនតាចែកឱ្យ(បុរសទ្រោបពីលើ) ។ មានការបកស្រាយថា ចំណូលចិត្តបែបនេះក៏ព្រោះក្បាច់មួយនេះតម្រូវឱ្យដៃគូរួមភេទបែរមុខរកគ្នា ហើយអាចសម្លឹងឃើញគ្នាច្បាស់ក្នុងពេលឈានដល់ចំណុចកំពូលរៀងៗខ្លួន ។ បើទោះបី មានអ្នកខ្លះសាញថា វាហាក់ដូចជាដដែលៗឬបុរាណបន្តិច ប៉ុន្តែ ៅបណ្តាប្រទេសអឺរ៉ុបខាងលិចវាគឺជាក្បាច់ដែលពេញនិយមបំផុត ។ តើធ្វើដូចម្តេចដើម្បីធានាបានថា ស្ត្រីជាគូស្នេហ៍បំភ្លេចអ្នកមិនបាននិងកាន់តែទទួលបានភាពស្រណុកស្រួលដោយការប្រើក្បាច់មួយនេះ ?
១-អង្កុញជើងនាងឡើងបន្តិច ៈ
ការអង្កុញជើងទាំងពីរឡើងលើបន្តិច រួចដាក់ផ្តេកទៅលើកម្រាលគឺផ្តល់លទ្ធភាពឱ្យបុរសវាយលុកចូលបានជ្រៅបំផុត ។ ការធ្វើបែបនេះនាំឱ្យស្ត្រីទទួលបានភាពស្រណុកស្រួលទ្វេដងខណៈអង្គជាតិបុរសចូលទៅដល់ចំណុចរសើបបំផុតរបស់នាង ។
ជាងនេះទៅទៀត ប្រសិនស្ត្រីជាដៃគូយកជើងកៀវជាប់ចង្កេះ វាគឺជាពេលល្អបំផុតសម្រាប់បុរសប្រើការវាយលុកដូចជាការជិះរំអិលទៅមុខថយក្រោយ ។ កាយវិការរុញននៀលដូចជារ៉ូឡូកិនថ្នល់នេះ ជួយឱ្យស្ត្រីស្រួលរកទីបំផុតគ្មានខណៈឆ្អឹងថ្ងាសលើប្រដាប់ភេទបុរសកកិតចំចំណុចស្រៀវរបស់នាង ។
២-លើកជើងនាងដាក់លើស្មា ៈ
ពិតណាស់ ការដាក់ជើងនាងលើស្មាទាំងទ្វេរបស់អ្នកគឺជាបច្ចេកទេសមួយបញ្ចៀសភាពដដែលៗ ។ វាជួយឱ្យអ្នកញាត់លិង្គចូលបានយ៉ាងជ្រៅបំផុត ។ យ៉ាងណាក៏ដោយ សូមប្រុងប្រយ័ត្នបន្តិច ដ្បិតការរុញចូលកប់ខ្លាំងពេក មានពេលខ្លះអាចបណ្តាលឱ្យនាងឈឺចាប់បាន ជាពិសេសក្នុងករណីទ្វារមាសគ្មានសំណើមគ្រប់គ្រាន់។ ត្រង់ចំណុចនេះ បុរសគួររង់ចាំសញ្ញាបញ្ជា ។ ប្រសិននាង ថា«ឱ្យជ្រៅនិងខ្លាំងបន្តិច» នោះជាពេលរបស់អ្នកហើយ ។
៣- អង្គុយច្រហោង ៈ
បច្ចេកទេសនេះតម្រូវឱ្យបុរសអង្គុយដាក់បាតជើងទាំងពីរជាប់នឹងផ្ទៃ បញ្ឈរជង្គង់ គូទផុតពីផ្ទៃនិងយកដៃចាប់ភ្លៅទាំងសងខាងរបស់ស្ត្រីដែលកំពុងដេកផ្ងារ កន្ធែកជើងទល់មុខគ្នា ។ ចំណែកជើងត្រឹមជង្គង់មកក្រោមដាក់លើស្មាបុរស ។ កិច្ចប្រតិបត្តិការចាប់ផ្តើមដោយភាគីបុរសលើកបង្ហើបគូទស្ត្រីឱ្យផុតពីផ្ទៃបន្តិច ។
ដើម្បីធ្វើឱ្យស្ត្រីទទួលបានភាពស្រណុកស្រួល គេគួរយកខ្នើយកល់បរិវេណចង្កេះនិងត្រគាករបស់នាង ។ បច្ចេកទេសនេះ បុរសគួរធ្វើសកម្មភាពដោយថ្នមៗនិងយឺតៗ ។
៤-ត្បៀតជើងទាំងពីររបស់នាង ៈ
គូស្វាមីភរិយាភាគច្រើនបំផុតនិយមប្រើក្បាច់ដូនតាចែកឱ្យដោយស្ត្រីកន្ធែកជើង ។ យ៉ាងណាក៏ដោយ នេះមិនមែនជារូបមន្តមួយដ៏ចាំបាច់និងកែប្រែមិនបាននោះឡើយ ។ បុរសអាចក្តោបជើងទាំងពីររបស់នាងលើកឡើងលើ ។ នៅពេលស្ត្រីត្បៀតជើងបែបនេះ នោះភាពរសើបនិងអារម្មណ៍នឹងរឹតតែត្រូវបានបង្កើន ។ អង្គជាតិបុរសនឹងត្រូវរួមរឹតតឹងណែនដោយប្រដាប់ភេទរបស់នាង ហើយជាលទ្ធផល អារម្មណ៍គូស្នេហ៍ទាំងពីរនឹងកើនឡើងទ្វេដង ។ ប្រើបច្ចេកទេសនេះសុភាពបុរសគួរទប់ចិត្តបន្តិចប្រសិនជាគូស្នេហ៍របស់ខ្លួនមានមាឌតូចល្អិត ។
៥- លើកជើងនាងឱ្យខ្ពស់ រួចខ្ទាស់ជាប់នឹងខ្លួនអ្នក ៈ
ប្រហាក់ប្រហែលនឹងលេខ៤ដែរ បច្ចេកទេសចុងក្រោយនេះគឺស្ត្រីលើកជើងទាំង២យ៉ាងខ្ពស់ រួចយកភ្លៅកៀបខ្លួនរបស់អ្នកយ៉ាងណែន។ ប្រសិននាងជាបុគ្គលប៉ិនប្រសប់ពត់ពេនខ្លួនដោយការខ្ទាស់ជើងបែបនេះ បន្ទាប់មកគឺនាងពិតជាអាចជួយបន្ថែមកម្លាំងគាស់ជាមួយនឹងការរលាស់ចង្កេះ ។ សូមបញ្ជាក់ថា បច្ចេកទេសនេះងាយនឹងនាំឱ្យបុរសឆាប់ចេញទឹកកាមបំផុត ៕